Learning Platform Close

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​

Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​

​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8

ព្រឹត្តិការណ៍ផ្សេងទៀត

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១

  • ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • ទីក្រុងភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ចូលរួមសហការ និងតាំងបង្ហាញផលិផល និងស្នាដៃបច្ចេកវិទ្យាក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។ ចុះឈ្មោះទីនេះ៖ https://edtechcambodia.org/register/

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី \"ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑\" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។