
ហ្វ្រង់កូតិច គឺជាពិព័រណ៌នវានុវត្តន៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីជុំវិញបញ្ហាបច្ចេកវិទ្យាសំខាន់ៗ។ ហ្វ្រង់កូតិច ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចនិងការរីកចម្រើននៃបច្ចេកវិទ្យា និងបង្ហាញពីឧត្តមភាពនៃសហគ្រិនភាព។
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចប្រជុំកំពូលសកលស្តីពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ឆ្នាំ២០២៧
កិច្ចប្រជុំកំពូលសកលស្តីពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ គឺជាជំនួបរយៈពេល ៣ថ្ងៃ ដែលប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ស្ថាប័នពហុភាគី អង្គការសង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា ដើម្បីជំរុញការរចនា ការដាក់ឱ្យប្រើប្រាស់ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ កំពុងផ្លាស់ប្តូរទម្រង់នៃការផ្តល់សេវារបស់រដ្ឋាភិបាល និងរបៀបដែលប្រជាជនរាប់លាននាក់ចូលរួមនៅក្នុងសេដ្ឋកិច្ចឌីជីថល។
ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។ អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦៖ ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ fhi360។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://forms.office.com/r/PeAxg2vSs5