Learning Platform Close

ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។

អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចប្រជុំកំពូលដៃគូ Geo for Good Earth Engine Impact ឆ្នាំ២០២៦

  • ថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
  • មួយថ្ងៃពេញ
  • ទីស្នាក់ការកណ្តាល Google ទីក្រុងម៉ោនថិន វ្យូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦

កិច្ចប្រជុំកំពូល Geo for Good សម្រាប់អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច ព្រមទាំងសហគមន៍មូលដ្ឋាន ដែលកំពុងប្រើប្រាស់ Google Earth Engine យ៉ាងសកម្ម ដើម្បីគាំទ្រដល់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជាតិ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនឹងមានឱកាសសិក្សា និងចែករំលែកអំពីការរីកចម្រើនថ្មីៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់និរន្តរភាព ស្វែងយល់អំពីឧបករណ៍ភូមិសាស្ត្រឌីជីថលរបស់ Google និងសហការកសាងដំណោះស្រាយរួមគ្នា។

កិច្ចប្រជុំកំពូលយុវជនកូរ៉េឆ្នាំ ២០២៥

កិច្ចប្រជុំកំពូលយុវជនកូរ៉េឆ្នាំ ២០២៥ ផ្តួចផ្តើមដោយ Youth Break the Boundaries គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលនេះមានប្រធានបទដ៏មានអានុភាពនៃគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ដែលមានស្លាកសញ្ញាវប្បធម៌រស់នៅ កេរ្តិ៍ដំណែលយូរអង្វែង។កិច្ចប្រជុំកំពូលនេះមានគោលបំណងប្រមូលផ្តុំមេដឹកនាំវ័យក្មេងមកពីជុំវិញពិភពលោកដើម្បីពិភាក្សា និងធ្វើការឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

សន្និសីទដីធ្លីធនាគារពិភពលោកឆ្នាំ ២០២៥

  • ថ្ងៃទី 5-8 ខែឧសភា ឆ្នាំ ២០២៥
  • មួយថ្ងៃពេញ
  • Washington DC, United States

សន្និសិទនេះគឺជាវេទិកាពិភពលោកឈានមុខគេសម្រាប់វិស័យដីធ្លី ដែលប្រមូលផ្តុំអ្នកចូលរួមជាង 1,000 នាក់មកពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យអប់រំ និងវិស័យឯកជន ដើម្បីបង្ហាញពីការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយ ពិភាក្សាបញ្ហាបច្ចេកទេស និងការអនុវត្តល្អក្នុងវិស័យ ហើយជូនដំណឹងដល់កិច្ចសន្ទនារបស់យើង។ សន្និសិទនេះក៏មានគោលបំណងលើកទឹកចិត្តការផ្លាស់ប្តូរចំណេះដឹងឆ្លងវិស័យ និងបានបណ្តុះការវិនិយោគ គំនិតផ្តួចផ្តើម និងគម្រោងស្រាវជ្រាវជាច្រើនដែលដឹកនាំដោយភាគីពាក់ព័ន្ធចម្រុះ រួមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្ត ក្របខ័ណ្ឌវាយតម្លៃអភិបាលកិច្ចដីធ្លី និងជំយុទ្ធនាការStand for Her Land។