Learning Platform Close

APNIC 60 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥។ សិក្ខាសាលា និងកិច្ចប្រជុំដៃគូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកញ្ញា បន្ទាប់មកសន្និសីទចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ​២០២៥។

សន្និសីទនេះបានប្រមូលផ្តុំអ្នកតំណាងរដ្ឋាភិបាលអ្នកជំនាញខាងអ៊ីនធឺណិត និងបណ្តាញ អ្នកដឹកនាំឧស្សាហកម្ម និងភាគីដែលចាប់អារម្មណ៍ផ្សេងទៀតមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់ ចែករំលែកគំនិត និងបទពិសោធន៍ បណ្តាញជាមួយមិត្តភ័ក្តិ និងបង្កើតគោលនយោបាយទាក់ទងនឹងប្រតិបត្តិការអ៊ីនធឺណិត។

ចុះឈ្មោះទីនេះ ៖ https://fellowship.apnic.net/

ព្រឹត្តិការណ៍ផ្សេងទៀត

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

CDRI: អំពាវនាវ​រក​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​

  • ថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣
  • ពេញមួយថ្ងៃ
  • រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣

CDRI​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​អញ្ជើញ​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើការ​លើ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ដែល​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (GMS)​ ដើម្បី​ដាក់​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​មួយ​។​ ​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១-២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដែល​ប្រធានបទ​នឹង​ផ្តោត​លើ​ "​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​៖​ ភាព​មិន​ប្រាកដប្រជា​នៃ​ព្រឹត្តិការណ៍​ខាងក្រៅ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​បន្ន​"​។​ ​ប្រ​សិន​លោក​អ្នក​ចាប់អារម្មណ៍​ សូម​ធ្វើការ​ដាក់​មូលន័យ​សង្ខេប​តាម​តំណ​នេះ​៖​ https://tinyurl.com/24hsc986 ​ផុតកំណត់​ដាក់​ពាក្យ​៖​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣ ​លម្អិត​អំពី​សន្និសីទ​អាច​ស្វែង​រកបាន​នៅ​ទី​នេះ​។​​សូម​ទំនាក់ទំនង​ទៅ​កាន់​លោក​ និត្យ​ កុសល​ តាម​រយៈ​ kosal.nith@cdri.kh​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​២០២៣

​កម្មវិធី​ពានរង្វាន់​Cambodian​ Women​ in​ Tech​ Awards​ ប្រព្រឹត្ត​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ និង​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​របស់​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ វិស្វករ​ព័ត៌មានវិទ្យា​ ស្ត្រី​វ័យក្មេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ស្ត្រី​ក្នុង​វិស័យ​ eGovernment​ និង​ស្ត្រី​ក្នុង​វិស័យ​ច្នៃប្រឌិត​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ ​ពានរង្វាន់​នេះ​មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​ស្ត្រី​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​បង្កើត​បណ្តាញ​ ក៏​ដូច​ជា​ការ​ជំរុញ​គាំទ្រ​ដល់​ស្ត្រី​ជំនាន់​ក្រោយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ពង្រីក​សហគមន៍​បច្ចេកវិទ្យា​ដែល​សមូហភាព​ និង​មាន​ភាព​ចម្រុះ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដាក់​ពាក្យ​ឥឡូវនេះ​៖​ cadt.edu.kh/events/women-in-tech/