Learning Platform Close

កិច្ចប្រជុំកំពូលសកម្មភាពយុវជន ២០២៥

កិច្ចប្រជុំកំពូលសកម្មភាពយុវជន ២០២៥ (YAS 2025) គឺជាការប្រមូលផ្តុំដ៏វិសេសវិសាលនៃអ្នកដឹកនាំវ័យក្មេង អ្នកច្នៃប្រឌិត និងអ្នកបង្កើតការផ្លាស់ប្តូរពីជុំវិញពិភពលោក ដែលរៀបចំឡើងនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ កិច្ចប្រជុំកំពូលនេះផ្តល់នូវវេទិកាពិសេសមួយសម្រាប់យុវជនក្នុងការសហការ ផ្លាស់ប្តូរគំនិត និងរៀបចំយុទ្ធសាស្រ្តដែលអាចអនុវត្តបាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ វិសមភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការច្នៃប្រឌិតបច្ចេកវិទ្យា។

ព្រឹត្តិការណ៍ផ្សេងទៀត

IGF Norway ២០២៥

  • ថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • Lillestrøm, Norway

កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី "ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រី​អង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF

កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌី​ជី​ថ​ល​ (DPI)​ ឆ្នាំ​២០២៧

  • ថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០២៧
  • មួយថ្ងៃពេញ
  • កោះបាលី ប្រទសឥណ្ឌូណេសុី

​ កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ គឺជា​ជំនួប​រយៈពេល​ ៣​ថ្ងៃ​ ដែល​ប្រមូលផ្តុំ​តំណាង​រាជរដ្ឋាភិបាល​ ស្ថាប័ន​ពហុភាគី​ អង្គការ​សង្គម​ស៊ី​វិល​ និង​សហគមន៍​បច្ចេកវិទ្យា​ ដើម្បី​ជំរុញ​ការ​រចនា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ (DPI)​ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ កំពុង​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​ និង​របៀប​ដែល​ប្រជាជន​រាប់​លាន​នាក់​ចូលរួម​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​