
ក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ចូលរួមសហការ និងតាំងបង្ហាញផលិផល និងស្នាដៃបច្ចេកវិទ្យាក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។
ចុះឈ្មោះទីនេះ៖ https://edtechcambodia.org/register/
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦៖ ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ fhi360។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://forms.office.com/r/PeAxg2vSs5
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃ GIS និងការប្រើប្រាស់ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឺះ នៃប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ QGIS។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី QGIS សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សម្រាប់ការចុះឈ្មោះ៖ https://bit.ly/43eJOOZ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កក្កដា ២០២៣ ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៦ កក្កដា ២០២៣ ថ្ងៃបណ្តុះបណ្តាលៈ ០២-០៤ សីហា ២០២៣
IGF Norway ២០២៥
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/