Learning Platform Close

វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន 

វេទិកាស្ដីពីភាពធន់នៃសន្ដិសុខសាយប័រ ត្រូវបានរៀបចំក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។  

កាលបរិច្ឆទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ (១២:៣០នាទី-១៧:០០នាទីរសៀល)  ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) 

តំណចុះឈ្មោះ https://form.gov.kh/671875afe5f8d80012a4c08d

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេលេក្រាម) 

ព្រឹត្តិការណ៍ផ្សេងទៀត

កម្មវិធីសន្និបាតប្រចាំឆ្នាំ ICANN81 នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី

ICANN ចង់ឮពីនិស្សិតសាកលវិទ្យាល័យក្នុងតំបន់ដែលចាប់អារម្មណ៍លើអនាគតនៃអ៊ីនធឺណិត និងចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ ICANN81។ ICANN81 គ្រោងនឹងប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ប្រសិនបើ ICANN81 ត្រូវបានប្រារព្ធឡើងជាកិច្ចប្រជុំអនឡាញ សកម្មភាពកម្មវិធី NextGen@ICANN ទាំងអស់នឹងត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត។ ប្រសិនបើអ្នកជានិស្សិតថ្នាក់បរិញ្ញាបត្រ បញ្ចប់ការសិក្សា ឬបណ្ឌិតដែលមានអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំ ហើយកំពុងរស់នៅ និងសិក្សានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកអាចមានសិទ្ធិចូលរួមកម្មវិធី NextGen@ICANN ។ កម្មវិធី NextGen@ICANN នឹងនៅតែបើករហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។ បេក្ខជនជោគជ័យនឹងត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នៅលើគេហទំព័រ ICANN។​ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី NextGen តម្រូវការសិទ្ធិទទួលបាន លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស និងដំណើរការកម្មវិធីជាមួយនឹងកាលបរិច្ឆេទផុតកំណត់ សូមចុចទីនេះ។ ការដាក់ពាក្យ សូមចុចត្រង់នេះ ដើម្បីដាក់ពាក្យទៅកាន់កម្មវិធី ICANN81 NextGen@ICANN។

កម្មវិធី Open Tech Camp ២០២៥

  • ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • ក្រុង George Town, Penang, ម់ាឡេស៊ី

EngageMedia កំពុងរៀបចំកម្មវិធី Open Tech Camp ២០២៥- សន្និសីទបង្កើតដោយអ្នកប្រើប្រាស់ ដែលប្រមូលផ្តុំអ្នកបច្ចេកវិទ្យាឌីជីថល និងសកម្មជនសង្គមមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិកនៅក្នុងកន្លែងសិក្សារួមគ្នាដែលផ្តោតសំខាន់ទៅដល់បច្ចេកវិទ្យាសិទ្ធិមនុស្ស។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ជំរុញឱ្យមានការរៀនរួមគ្នាអំពីការគោរពឯកជនភាព សុវត្ថិភាព និងបច្ចេកវិជ្ជាឌីជីថលបើកទូលាយ ដែលអាចឱ្យអ្នកចូលរួមក្នុងការកសាងសមត្ថភាព និងភាពធន់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថល។ អ្នកបច្ចេកវិជ្ជាចាប់អារម្មណ៍ក្នុងការអភិវឌ្ឍ ឬប្ដូរឧបករណ៍សម្រាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរសង្គម។ អ្នកការពារសិទ្ធិមនុស្សនិយាយអំពីសេរីភាពអ៊ីនធឺណិត សិទ្ធិឌីជីថល និងបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ អ្នកតស៊ូមតិ អ្នកសិក្សា និងអ្នកអនុវត្តសង្គមស៊ីវិល ងប់ងល់នឹងការជំរុញប្រព័ន្ធអេកូឌីជីថលដែលរួមបញ្ចូល និងយុត្តិធម៌។ តំណទៅចុះឈ្មោះ៖ https://forms.digisec.wiki/techcamp25

Tech Salon #15:  ពង្រឹងប្រសិទ្ធិភាពការសរសេររបាយការណ៍ដោយប្រើ​AI ជាមួយ Gemini និង ChatGPT

  • ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
  • ៩:00 - ១១:00 ព្រឹក
  • ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)

កម្មវិធី Tech Salon លើកទី១៥ នាំយកការភិភាក្សាក្រោមប្រធានបទ ពង្រឹងប្រសិទ្ធិភាពនៃការសរសេររបាយការណ៍ដោយប្រើ​ AI ជាមួយ Gemini និង ChatGPT។ Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖  https://forms.gle/iG3WHEb33YMWk8ym7