លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា “សហគមន៍មរតកភូមិថ្មី ” ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។

លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា “សហគមន៍មរតកភូមិថ្មី ” ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។
ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។
រឿងរ៉ាវស្រដៀងគ្នា
បង្កើនសមត្ថភាពយុវជនជនជាតិដើមភាគតិចលើការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន
ការទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរាយការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីទស្សនៈរបស់យុវជនជនជាតិដើមភាគតិច “វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំអាចប្រើវាដើម្បីផ្តល់អំណាចដល់សហគមន៍របស់ខ្ញុំ និងចែករំលែកជាមួយអ្នកដទៃអំពីសហគមន៍របស់យើង និងអ្វីដែលយើងកំពុងរស់នៅជាមួយ។” លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ។ លោកមានស្រុកកំណើតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយគាត់រស់នៅទីនោះអស់រយៈពេល ២៧ឆ្នាំមកហើយ។ លោកមិនសូវមានចំណេះដឹងច្រើនក្នុងការសរសេររឿង ក៏ដូចជារូបថត និងការថតវីដេអូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកតែងតែចង់ចែករំលែកជីវិតប្រចាំថ្ងៃក្នុងនាមជាយុវជនជនជាតិដើមភាគតិច ជីវភាពរស់នៅ និងវប្បធម៌ ក៏ដូចជាបរិស្ថាននៅក្នុងសហគមន៍របស់លោកជាមួយមនុស្សផ្សេងទៀតតាមរយៈបណ្តាញសង្គម។ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ លោកមានឱកាសរៀនអ្វីដែលលោកចូលចិត្ត និងរង់ចាំ នៅពេលដែលលោកបានដឹងពីវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ដែលរៀបចំឡើងដោយអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) ដែលសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានបំណងកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច អំពីរបៀបប្រើប្រាស់ទូរស័ព្ទក្នុងការរាយការណ៍អំពីការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការសរសេររឿងខ្លីៗ និងការប្រើប្រាស់រូបថតជាយន្តការផ្អែកលើភស្តុតាង នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះទាមទារឱ្យលោកខិតខំប្រឹងប្រែង និងចំណាយពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងជំនាញរបស់លោក។ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការប្តេជ្ញាចិត្តរបស់លោកក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់លោកបានបំផុសគំនិតឱ្យលោកតស៊ូឆ្លងកាត់ឧបសគ្គទាំងនេះ។ បច្ចុប្បន្នលោកអាចសរសេររឿង និងកែសម្រួលវីដេអូ ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។ លោកមានអរគុណយ៉ាងខ្លាំងចំពោះអ្នករៀបចំដែលផ្តល់ឱកាសឱ្យលោករៀនអ្វីដែលលោកតែងតែប្រាថ្នា។ លោកបានបង្ហោះវីដេអូផ្ទាល់ខ្លួនរបស់លោក \"រៀនចប់វគ្គបណ្តុះបណ្តាលស្តីពីបរិស្ថាន ថតវីដេអូ កាត់តវីដេអូ ពីអង្គការ CIPL ខ្ញុំបានអនុវត្តបានខ្លះៗហើយ” ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃព្រៃឈើ បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍របស់គាត់នៅលើបណ្តាញសង្គម។
អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន
អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូនេះត្រូវបានសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយមានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែករំលែក ៥២ ដង និងមានអ្នកចូលមើល ២៧០០ ដងនៅលើហ្វេសប៊ុក។
វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។