Learning Platform Close

ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ

គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។

លោក ឡាវ ប៊ុនឌីញ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អាយុ​២៧​ឆ្នាំ រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ភូមិ​ប៉ាក់​ធំ ឃុំ​ប៉ាក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ លោកមាន​បំណង​ចង់​ចែក​រំលែក​វប្បធម៌ និង​សំឡេង​របស់​គាត់​ជាមួយ​ទស្សនិកជន​កាន់​តែ​ទូលំ​ទូលាយ​តាម​រយៈ​បណ្តាញ​សង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។

តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។

រឿងរ៉ាវស្រដៀងគ្នា

330

ការជំរុញការត្រួតពិនិត្យផ្នែកនីតិបញ្ញត្តិ៖ ការផ្តល់អំណាចដល់ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)

នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការគ្រប់គ្រងបរិស្ថាន ដោយអនុម័តជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះរួមបញ្ចូលការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ(SEA) ជាធាតុសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្តេជ្ញាចិត្តគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត ការផ្សព្វផ្សាយ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ នៅថ្ងៃទី២២​ ខែវិច្ឆិកា អង្គការអូឌីស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ(FHI 360) បានរៀបចំសិក្ខាសាលា/កិច្ចសន្ទនាដែលមានឥទ្ធិពលខ្ពស់ ដើម្បីពិភាក្សាអំពីការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(NCSD) ព្រមទាំងតំណាងមកពីក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រុមហ៊ុនប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និង ClientEarth។ ការចូលរួមនេះបានពង្រីកដល់ជាង ៥០ អង្គការសង្គមស៊ីវិល អង្គការផ្អែកលើសហគមន៍ អ្នកសារព័ត៌មាន និងអ្នកតំណាងជនជាតិដើមភាគតិចមកពីខេត្តនានា ដែលធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលសង្កេតឃើញនៅក្នុងឥរិយាបថរបស់ក្រសួងពាក់ព័ន្ធ។ ការកើនឡើងនៃការឆ្លើយតប និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទាំងនេះ បង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោង។ ជោគជ័យនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរួមចំណែករបស់គម្រោងក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាពរដ្ឋាភិបាល ជំរុញឱ្យមានវិធីសាស្រ្តសហការ និងការចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

326

គោលបំណងថ្មី៖ ការលើកកម្ពស់ការយល់ដឹងអំពីការបៀតបៀនផ្លូវភេទទៅកាន់សហគមន៍ម្តងមួយៗ

ស៊ីណាត ជា​ប្រធាន​អង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុង​សហគមន៍​របស់​នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទី​តាមប្រពៃណី​ក្នុង​ការ​មើល​ថែ​កូន ប្តី និងម្តាយ​ក្មេក ហើយ​ស៊ីណាតមិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូល​រួមនៅ​ក្នុងសង្គម​ខាង​ក្រៅ​ និង​ចូល​រួម​សកម្មភាព ឬ​ការ​ប្រជុំ​តាម​ភូមិនោះទេ។ បន្ទាប់​ពី​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជាមួយអង្គការបន្ទាយស្រី ស៊ីណាត​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។ ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។ ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬ​ក្រុមឥណទាន (Village Savings/Credit Group​)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុង​សហគមន៍​របស់​គាត់ផងដែរ។

321

ជើងឯកនៃមោទនភាព​​

កុយ សុវណ្ណឆៃ អាយុ ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្នុងខេត្តសៀមរាប។ សុវណ្ណឆៃបានក្លាយជាសមាជិកនៃក្រុមស្នូលរបស់ជ្រុងនៃមោទភាព (Pride Corner) បន្ទាប់ពីគាត់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ (SOGIESC) ដែលធ្វើឡើងដោយ Love in Diversity (LID) កាលពីថ្ងៃទី ៣០-៣១ ខែសីហា ឆ្នាំ ២០២៣។ ដោយជាផ្នែកមួយនៃក្រុមស្នូល គាត់តែងតែចែករំលែកចំណេះដឹងរបស់គាត់ទៅកាន់អ្នកស្គាល់អំពី ក្រុមLGBTQI+ និង SOGIESC ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់។ សុវណ្ណឆៃ ជឿ​ជាក់​ថា​នេះ​ជា​ព័ត៌មាន​ដ៏​មាន​តម្លៃ​គួរ​តែ​សិក្សា និង​ផ្សព្វផ្សាយ។ គាត់សម្តែងការពេញចិត្តដែលសកម្មភាពជំនួយសង្គមស៊ីវិល (CSS) តាមរយៈសមាគមយុវជនខ្មែរ (KYA) បានបង្កើត ជ្រុងនៃមោទភាព (Pride Corner) នៅសាលារបស់គាត់។ សុវណ្ណឆៃ ជឿថាជ្រុងនៃមោទនភាព (Pride Corner) ជាកន្លែងពិសេសមួយសម្រាប់ជំរុញការផ្សព្វផ្សាយព័ត៌មាន និងការពិភាក្សាទាក់ទងនឹងបញ្ហា LGBTQI+។ លើសពីនេះ សុវណ្ណឆៃ បានអនុវត្តចំណេះដឹងដែលគាត់ទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមក្នុងការប្រកួតប្រជែងសរសេរអត្ថបទ ដែលផ្តោតលើការគោរពសិទ្ធិ LGBTQI+ និងការលុបបំបាត់ការរើសអើង។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ អត្ថបទរបស់គាត់គឺជាអត្ថបទមួយក្នុងចំណោមអត្ថបទកំពូលទាំងដប់។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ សមាគមយុវជនខ្មែរ (KYA)និងឈាន​មុខ​ដល់​ការ​បោះ​ជំរំ​យុវជន​អង្គរ។ ផ្ទុយពីសុវណ្ណឆៃ ហឿន ចាន់មករា ដែលមានអាយុ ២២ឆ្នាំ មិនតែងតែយល់ស្របនឹងគំនិត LGBTQI+ នោះទេ។ ការយល់ឃើញរបស់មករាបានផ្លាស់ប្តូរ បន្ទាប់ពីទទួលបានបទពិសោធន៍ពីការងារស្ម័គ្រចិត្ត ជាមួយក្រុមរៀបចំសម្រាប់កម្មវិធីជំរុំយុវជនអង្គរ (AYC) លើកទី ៩។ មុន​ពេល​ទៅ​ជំរុំ មករា​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាចំហរចំពោះ​បុគ្គល LGBTQI+ អំឡុង​ពេល​មាន​វត្តមាន​ជា​ភ្ញៀវ​កត្តិយសក្នុង​កម្មវិធី​ផតឃែស្ថ “ខ្ញុំដឹង ពួកយើងដឹង” របស់ សមាគមយុវជនខ្មែរ (KYA)។ គាត់យល់ថាបុគ្គលដែលត្រូវបានគេកំណត់ថាជា LGBTQI+ មានលក្ខណៈមិនធម្មតា ហើយគាត់បានទទួលស្គាល់ថាមានការរើសអើងប្រឆាំងនឹងពួកគេដោយជៀសវៀងការប្រាស្រ័យទាក់ទងជាមួយពួកគេ។ ការចូលរួមក្នុងជំរុំយុវជនអង្គបានផ្លាស់ប្តូរផ្នត់គំនិតរបស់មករានៅពេលដែលនិយាយអំពី LGBTQI+ និង SOGIESC ។ មករា​បាន​បង្ហាញ​ថា គាត់យល់​ពី​គោល​គំនិត​ទាំង​នេះ​បាន​ល្អ​ជាង​ពេល​មុនៗ។ មករា បាននិយាយថា \"ប្រសិនបើមិត្តម្នាក់ប្រាប់ខ្ញុំអំពីអត្តសញ្ញាណរបស់ពួកគេថាជាបុគ្គល LGBTQI+ នាពេលអនាគត ពួកគេអាចធានាបានថាពួកគេមានសម្ព័ន្ធមិត្តម្នាក់ដែលគាំទ្រដែលមិនមានការរើសអើងប្រឆាំងនឹងពួកគេឡើយ\"។ ស្រដៀងទៅនឹង មករាដែរ  ព្រឹម នេត អាយុ ១៩ ឆ្នាំ តែងតែមិនសូវទម្លាប់ជាមួយប្រធានបទ LGBTQI+ ឬ SOGIESC ទេ។ បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលដូចគ្នាដែលសុវណ្ណឆៃបានធ្វើជាមួយ សមាគមយុវជនខ្មែរ (KYA) និង LID ទស្សនៈរបស់នេតត្រូវបានពង្រឹងបន្ថែម។ នេត បានចែករំលែកថា វាគឺជាវគ្គបណ្តុះបណ្តាលដំបូងរបស់គេអំពីប្រធានបទ ហើយគេរួមជាមួយនឹងសិស្សដទៃទៀត បានទទួលការយល់ដឹងជាច្រើនពីវគ្គបណ្តុះបណ្តាល ជាពិសេសការតស៊ូ និងបញ្ហាប្រឈមផ្សេងៗដែលលក្រុម LGBTQI+ ប្រឈមមុខ។ នេត​បាន​និយាយ​ថា​៖ «ខ្ញុំ​ធ្លាប់​ហៅ​ឈ្មោះ​មិត្ត​ភក្តិ​ថាជាបុរសស្រលាញ់​ភេទ​ដូច​គ្នា​ក្នុងគោលបំណងលេង​សើចជាមួយពួកគេ។ ខ្ញុំ​មិន​បាន​គិត​ថា​ការ​ហៅ​​បែបនេះ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួកគេ​ទេ។ វា​ជា​កំហុស​មួយដែល​ខ្ញុំ​សោកស្ដាយ»។ “តាំងពីពេលនោះមក ខ្ញុំបានសុំទោសពួកគេ ហើយឈប់ហៅពួកគេទៀត។ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ឲ្យ​ដើរ​តាម​គន្លង​របស់​ខ្ញុំ​ផង​ដែរ\" គាត់បានបញ្ជាក់។ រឿងរបស់ នេត ជាឧទាហរណ៍ដ៏អស្ចារ្យមួយ អំពីរបៀបដែលការបើកចិត្តឱ្យទូលាយបន្តិច។ មិនត្រឹមតែផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនេតតាំងចិត្តថានឹងជួយផ្លាស់ប្តូរអ្នកដទៃ រួមទាំងក្រុមគ្រួសាររបស់នាងផ្ទាល់ផងដែរ។ នេត បាននិយាយថាការចូលរួមរបស់នាងនៅក្នុងសកម្មភាពរបស់ សមាគមយុវជនខ្មែរ (KYA)បានជួបនឹងសំណួរជាច្រើនពីឪពុកម្តាយរបស់នាង ប៉ុន្តែបន្ទាប់ពីចំណាយពេលពន្យល់ពួកគាត់ ឪពុកម្តាយរបស់នេតបានយល់ព្រមពីការចូលរួមរបស់នេតជាមួយសកម្មភាពរបស់​ សមាគមយុវជនខ្មែរ (KYA។ ព្រឹម នេត គឺជាសមាជិកស្នូលម្នាក់របស់ សមាគមយុវជនខ្មែរ (KYAដែលជារឿយៗបានចូលរួមក្នុងសកម្មភាពរបស់ សមាគមយុវជនខ្មែរ (KYA) រួមទាំងវគ្គចែករំលែកផងដែរ។