Learning Platform Close

គោលបំណងថ្មី៖ ការលើកកម្ពស់ការយល់ដឹងអំពីការបៀតបៀនផ្លូវភេទទៅកាន់សហគមន៍ម្តងមួយៗ

ស៊ីណាត ជា​ប្រធាន​អង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុង​សហគមន៍​របស់​នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទី​តាមប្រពៃណី​ក្នុង​ការ​មើល​ថែ​កូន ប្តី និងម្តាយ​ក្មេក ហើយ​ស៊ីណាតមិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូល​រួមនៅ​ក្នុងសង្គម​ខាង​ក្រៅ​ និង​ចូល​រួម​សកម្មភាព ឬ​ការ​ប្រជុំ​តាម​ភូមិនោះទេ។

បន្ទាប់​ពី​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជាមួយអង្គការបន្ទាយស្រី ស៊ីណាត​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។

ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។

ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬ​ក្រុមឥណទាន (Village Savings/Credit Group​)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុង​សហគមន៍​របស់​គាត់ផងដែរ។

រឿងរ៉ាវស្រដៀងគ្នា

569

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

979

បង្កើន​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រាយការណ៍​ព័ត៌មាន​

ការ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​រាយការណ៍​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​ “​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​របស់ខ្ញុំ​ និង​ចែករំលែក​ជាមួយ​អ្នក​ដទៃ​អំពី​សហគមន៍​របស់​យើង​ និង​អ្វី​ដែល​យើង​កំពុង​រស់នៅ​ជាមួយ​។​” លោក​ ឡាវ​ ប៊ុ​ន​ឌី​ញ​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​ប៉ក់ធំ​ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ហើយ​គាត់​រស់នៅ​ទីនោះ​អស់​រយៈពេល​ ២៧​ឆ្នាំ​មក​ហើយ​។​ លោក​មិនសូវ​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​សរសេរ​រឿង​ ក៏​ដូច​ជា​រូបថត​ និង​ការ​ថត​វី​ដេ​អូ​នោះ​ទេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​តែងតែ​ចង់​ចែករំលែក​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ ជីវភាព​រស់នៅ​ និង​វប្បធម៌​ ក៏​ដូច​ជា​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​លោក​ជាមួយ​មនុស្ស​ផ្សេង​ទៀត​តាម​រយៈ​បណ្តាញ​សង្គម​។​ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL​ ។ លោក​មានឱកាស​រៀន​អ្វី​ដែលលោកចូល​ចិត្ត​ និង​រង់ចាំ​ នៅ​ពេល​ដែល​លោកបានដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ (CIPL) ដែល​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​ODC)​។​ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​បំណង​កសាង​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​ អំពី​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ការ​រាយការណ៍​អំពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ និង​ការ​ប្រើប្រាស់​រូបថត​ជា​យន្តការ​ផ្អែក​លើ​ភស្តុ​តាង​ នៅ​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ខេត្តរតនគិរី​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ទាមទារ​ឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​ និង​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ជំនាញ​របស់​លោក​។​ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​លោក​បាន​បំផុសគំនិត​ឱ្យ​លោក​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ​។​ បច្ចុប្បន្ន​លោក​អាច​សរសេរ​រឿង​ និង​កែសម្រួល​វី​ដេ​អូ​ ដើម្បី​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​។​ លោក​មាន​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រៀបចំ​ដែល​ផ្តល់​ឱកាស​ឱ្យ​លោក​រៀន​អ្វី​ដែល​លោក​តែងតែ​ប្រាថ្នា​។​ លោក​បាន​បង្ហោះ​វី​ដេ​អូ​ផ្ទាល់ខ្លួន​របស់​លោក​ \"​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បរិស្ថាន​ ថត​វី​ដេ​អូ​ កាត់ត​វី​ដេ​អូ​ ពី​អង្គការ​ CIPL​ ខ្ញុំ​បាន​អនុវត្ត​បាន​ខ្លះៗ​ហើយ​”​ ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​ព្រៃឈើ​ បរិស្ថាន​ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​របស់​គាត់​នៅ​លើ​បណ្តាញ​សង្គម​។​

549

ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ

គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។ លោក ឡាវ ប៊ុនឌីញ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អាយុ​២៧​ឆ្នាំ រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ភូមិ​ប៉ាក់​ធំ ឃុំ​ប៉ាក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ លោកមាន​បំណង​ចង់​ចែក​រំលែក​វប្បធម៌ និង​សំឡេង​របស់​គាត់​ជាមួយ​ទស្សនិកជន​កាន់​តែ​ទូលំ​ទូលាយ​តាម​រយៈ​បណ្តាញ​សង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។