Learning Platform Close

ការជំរុញការត្រួតពិនិត្យផ្នែកនីតិបញ្ញត្តិ៖ ការផ្តល់អំណាចដល់ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)

នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការគ្រប់គ្រងបរិស្ថាន ដោយអនុម័តជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះរួមបញ្ចូលការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ(SEA) ជាធាតុសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្តេជ្ញាចិត្តគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត ការផ្សព្វផ្សាយ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ នៅថ្ងៃទី២២​ ខែវិច្ឆិកា អង្គការអូឌីស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ(FHI 360) បានរៀបចំសិក្ខាសាលា/កិច្ចសន្ទនាដែលមានឥទ្ធិពលខ្ពស់ ដើម្បីពិភាក្សាអំពីការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(NCSD) ព្រមទាំងតំណាងមកពីក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រុមហ៊ុនប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និង ClientEarth។ ការចូលរួមនេះបានពង្រីកដល់ជាង ៥០ អង្គការសង្គមស៊ីវិល អង្គការផ្អែកលើសហគមន៍ អ្នកសារព័ត៌មាន និងអ្នកតំណាងជនជាតិដើមភាគតិចមកពីខេត្តនានា ដែលធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។

ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលសង្កេតឃើញនៅក្នុងឥរិយាបថរបស់ក្រសួងពាក់ព័ន្ធ។ ការកើនឡើងនៃការឆ្លើយតប និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទាំងនេះ បង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោង។ ជោគជ័យនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរួមចំណែករបស់គម្រោងក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាពរដ្ឋាភិបាល ជំរុញឱ្យមានវិធីសាស្រ្តសហការ និងការចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។

រឿងរ៉ាវស្រដៀងគ្នា

70

ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព

អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់​ទឹក​ចិត្ត មិន​ហ៊ាន​ចេញ​ក្រៅ ឬ​ប្រឈម​មុខ​នឹង​បញ្ហាឡើយ។ ពេល​ខ្លះ​អ្នកស្រី​គិត​ថា​ចង់នឹងបញ្ចប់​ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬ​មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្តភ័ក្តិ​របស់​អ្នកស្រី​ឡើយ ផ្ទុយទៅវិញបែជាត្រូវ​បាន​ឪពុកម្ដាយ​ស្តីបន្ទោស​ថា​មិន​អត់ធ្មត់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ជា​ស្ត្រី​ល្អ​ម្នាក់ទៅវិញ​។ ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ \"បញ្ចប់អំពើហិង្សាលើស្ត្រី\"។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។

104

ការកែលម្អលទ្ធភាពទទួលបានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដ៏សំខាន់

ដើម្បីកែលម្អលទ្ធភាពទទួលបានការគ្រប់គ្រងធនធានធម្មជាតិ (NRM) និងទិន្នន័យការពារបរិស្ថានប្រកបដោយអត្ថន័យ និងអាចជឿទុកចិត្តបាន អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)បានយកគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីធានាបាននូវរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ។ ការផ្តល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដល់សាធារណជនគឺមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព និងការធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន។ វាអនុញ្ញាតឱ្យសាធារណជនយល់អំពីផលវិបាកបរិស្ថានដែលអាចកើតមាននៃគម្រោងដែលបានស្នើឡើង និងធ្វើឱ្យអ្នកសម្រេចចិត្តទទួលខុសត្រូវ។ លទ្ធភាពទទួលបានព័ត៌មាននេះរបស់សាធារណជន លើកកម្ពស់ការជជែកវែកញែកប្រកបដោយព័ត៌មាន ធានាថាសំឡេងរបស់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានឮ និងគាំទ្រដល់ការទប់ស្កាត់គម្រោងដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ តម្លាភាពនេះជំរុញឱ្យមានទំនុកចិត្តក្នុងចំណោមរដ្ឋាភិបាល ឧស្សាហកម្ម និងសហគមន៍ ដែលនាំឱ្យលទ្ធផលបរិស្ថានប្រសើរឡើង។ នេះនឹងជួយអ្នកពាក់ព័ន្ធ និងសហគមន៍ក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង។ ទោះយ៉ាងណាក៏ដោយ ការតស៊ូមតិសម្រាប់ការលាតត្រដាង បង្កបញ្ហាប្រឈមខ្លាំង។ ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។ ជាជំហានដំបូង អូឌីស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការបង្ហាញទិន្នន័យបរិស្ថាន ជាពិសេសរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងវគ្គទាំងនេះ អូឌីស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាសាធារណៈ និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាដើម្បីសម្រេចបាននូវតម្លាភាពនេះ។ បន្ថែមពីលើសិក្ខាសាលា អូឌីស៊ី បានសរសេរលិខិតផ្លូវការមួយចំនួនទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម ដោយជំរុញឱ្យពួកគេបញ្ចេញរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការតស៊ូមតិនេះត្រូវបានដោះស្រាយតាមរយៈការកំណត់ផ្លូវការ និងក្រៅផ្លូវការ។ អូឌីស៊ី បានបន្តបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗតាមរយៈការពិភាក្សា សំណើផ្លូវការ និងសិក្ខាសាលា។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ទាំងនេះ គាំទ្រដោយ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ តាមរយៈប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច​ (CSS)​​ បានត្រឡប់មកវិញនូវរបកគំហើញដ៏សំខាន់មួយ៖ គឺកិច្ចព្រមព្រៀងមួយដើម្បីចែករំលែកពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានច្រើនជាង ៩០ ពីអង្គការ អភិវឌ្ឃន៍ និង ភាពជាដៃគូក្នុងសកម្មភាព (DPA)។ របាយការណ៍ទាំងនេះភាគច្រើនផ្តោតលើគម្រោងធំៗនៅក្នុងវិស័យឧស្សាហកម្មនិស្សារណកម្ម ដែលអ្នកស្រាវជ្រាវ តស៊ូមតិ អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចាប់អារម្មណ៍។

553

ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដោយ​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​

​ទិន្នន័យ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​គ្រប់​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន​។​ ការ​ស្វែងរក​តម្លៃ​នៅ​ក្នុង​ទិន្នន័យ​ និង​ការ​ទំនាក់ទំនង​តម្លៃ​នោះ​ទៅ​កាន់​ទស្សនិកជន​គោលដៅ​របស់​អ្នក​ត្រូវការ​ពេលវេលា​។​ ការ​បង្ហាញ​តារាង​ដោយ​សាមញ្ញ​ជាមួយ​តួរលេខ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​នោះទេ​។​ ​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​បង្ហាញ​ក្នុង​ទម្រង់​ជា​សាច់​រឿង​ បុគ្គល​ម្នាក់ៗ​ទំនងជា​ពេញចិត្ត​ចំពោះ​សារៈសំខាន់​របស់​វា​ ហើយ​មានការ​ឆ្លើយ​តប​ទៅ​តាម​នោះ​ដែរ​។​ អ្វី​ដែល​ល្អ​នោះ​គឺថា​មនុស្ស​ចូល​ចិត្ត​អាន​រឿង​។​ ការ​និទានរឿង​គឺជា​ឧបករណ៍​ដ៏​ល្អ​សម្រាប់​ការ​អប់រំ​ ពន្យល់​ និង​មាន​ឥទ្ធិពល​លើ​ទស្សនិកជន​ ឬ​សកម្មភាព​ដែល​មាន​គោលបំណង​ជាក់លាក់​។​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ \"​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​\"​ ដើម្បី​ឱ្យ​អ្នកចូលរួម​ទទួល​បាន​នូវ​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ជា​មូលដ្ឋាន​ និង​ជំនាញ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ សិក្ខាកាម​បាន​សិក្សា​អំពី​គោលការណ៍​នៃ​ទិន្នន័យ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ការ​ផលិត​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ខ្លី​។​ ទោះបីជា​យើង​មាន​ពេល​ខ្លី​ក៏​ដោយ​ សិក្ខាកាម​របស់​យើង​អាច​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ ហើយ​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​ដែល​អាច​បង្ហាញ​ពី​ទិន្នន័យ​បាន​។​ ចំណាំ​៖​ សាច់​រឿង​ដែល​បាន​បង្ហាញ​នេះ​ មិន​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ​។​ សាច់​រឿង​ទាំងនេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​លំ​ហាត់​អនុវត្ត​របស់​សិក្ខាកាម​តែ​ប៉ុណ្ណោះ​។​ សាច់រឿងទី១៖ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ សិក្ខាកាម​បាន​បង្កើត​សាច់​រឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ​ដែល​មានឈ្មោះ​ថា​ \"​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគច្រើន​របស់​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​\"​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​ នេះ​បង្ហាញ​ថា​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ និង​មិន​ទាន់​ដំណើរការ​នៅឡើយ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចាត់វិធានការ​បន្ថែម​ទៀត​ និង​បំពេញ​គម្រោង​ទាំងនោះ​ជាមួយនឹង​ដើមទុន​វិនិយោគ​ខ្ពស់​ដែល​អាច​ធ្វើ​តាម​តំបន់​។​ យោងតាមទិន្នន័យ តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​គឺស្ថិតនៅ​ រាជធានីភ្នំពេញ​ កណ្តាល​ ព្រះ​សីហ​នុ​ ស្វាយ​រៀង​ និង​កោះកុង​។​ សាច់រឿងទី២​៖ ​ទំនប់​វារី​អគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ​ និង​ការ​ប្រើ​ប្រាស់​ថាម​ពល​ក្នុង​តំបន់​ សេរីនៃទស្សនី​យ​កម្ម​ទិន្នន័យ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​ \"​ចំនួន​នៅ​ពីក្រោយ​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​\"​។​ កម្ពុជា​ ថៃ​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​សុទ្ធតែ​មាន​គោលបំណង​ដូច​គ្នា​ គឺ​ពួក​គេ​ចង់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​។​ នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ថាមពល​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​មានការ​កើនឡើង​ ដំណោះស្រាយ​មួយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​គឺ​ ការ​កសាង​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ក្នុង​តំបន់​មេគង្គ​។​ វៀតណាម​គឺជា​ប្រទេស​នាំមុខ​គេ​លើ​ការ​ប្រើប្រាស់​ថាមពល​ ជាមួយនឹង​ចំនួន​កើន​ឡើងជា​លំដាប់​រហូត​ដល់​ឆ្នាំ​២០២០​។​ រឿង​មួយ​ដែល​ជាក់លាក់​នោះ​គឺ​ ការ​ប្រើប្រាស់​អគ្គិសនី​កំពុង​កើនឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ហើយ​មិន​មាន​សញ្ញា​នៃ​ការ​ថមថយ​ឡើយ​។​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយ​ចំនួន​ត្រូវ​បាន​គេ​គ្រោងទុក​នៅ​ទូ​ទាំង​ប្រទេស​មេគង្គ​ទាំង​៥។​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ មាន​គម្រោង​ថាមពលវារីអគ្គីសនី​ច្រើន​ជាងគេ​ ដែល​មាន​សមត្ថភាព​សរុប​រហូតដល់ ៦១.៤១២,១​ មេ​ហ្គា​វ៉ា​ត់​។​ គម្រោង​ភាគច្រើន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែនការ​ ទោះបីជា​ប្រទេស​វៀតណាម​មាន​អត្រា​ប្រតិបត្តិការ​គម្រោង​វា​រី​អគ្គិសនី​ខ្ពស់​បំផុត​ក៏​ដោយ​។​ អនាគត​នៃ​ថាមពល​កកើត​ឡើង​វិញ​គឺ​ភ្លឺស្វាង​ ប៉ុន្តែ​អ្នកខ្លះ​ប្រកែក​ថា​វា​ចំណាយពេល​យូរ​ពេក​ហើយ​។​ សាច់រឿងទី៣​​៖ ​ទីតាំង​ស្ថានីយ​​​វារី​អគ្គិសនី​ដ៏មាន​សក្តានុពល​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ សិក្ខាកាម​របស់​យើង​ក៏​បាន​ប្រើប្រាស់​ទិន្នន័យ​ទំនប់​វា​រី​អគ្គិសនី​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដើម្បី​បង្ហាញ​ថា​ខេត្ត​ណា​ដែល​មាន​វា​រី​អគ្គិសនី​ច្រើន​ជាងគេ​។​ លទ្ធផល​បង្ហាញ​ថា​ទំនប់​វា​រី​អគ្គី​ស​នី​ភាគច្រើន​ស្ថិត​នៅ​ភាគ​ឦសាន​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ក្នុង​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ និង​រតនគិរី​។​ កោះកុងក៏ជាខេត្តដែលមានទំនប់វារីអគ្គិសនីច្រើនដែរ។ សាច់រឿងទី៤​​​៖ ​​ការ​បាត់​ព្រៃ​ឈើ​នៅ​កម្ពុជា​រយៈ​ពេល​ ២០ឆ្នាំ​ចុង​ក្រោយ​ យុវជន​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្តរតនគិរី​បង្កើត​ទស្សនី​យ​កម្ម​សាច់​រឿង​ខ្លី​មួយ​មាន​ចំណងជើង​ថា​ «​តើ​ព្រៃឈើ​នៅ​កម្ពុជា​ពិតជា​បាត់បង់​មែន​ទេ​?»​ ផ្អែក​លើ​ទិន្នន័យ​ឃ្លាំមើល​ព្រៃឈើ​សកល​។​ ទិន្នន័យ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បង្ហាញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០១០​ ប៉ុន្តែ​មានការ​ថយ​ចុះ​បន្តិច​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០២១​។​ សាច់រឿងទី៥​៖ ​​​និន្នាការ​នៃ​ការ​នេសាទ​នៅតាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​​ចន្លោះ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៩​ នៅ​ក្នុង​ការ​បង្ហាញ​សាច់​រឿង​ខ្លីដោយប្រើទស្សនីយកម្មទិន្នន័យ​ \"​សកម្មភាព​នេសាទ​តាម​តំបន់​\"​ បង្ហាញ​ពី​តំបន់​នេសាទ​នៅ​ប្រទេស​កម្ពុជា​រួម​មាន​ តំបន់​វាលទំនាប​ តំបន់​ទន្លេសាប​ តំបន់​ខ្ពង់រាប​/​ភ្នំ​ និង​តំបន់ឆ្នេរ​។​ ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​២០​ ដែល​មាន​សហគមន៍​នេសាទ​។​ បើ​ប្រៀបធៀប​នឹង​ខេត្ត​ចំនួន​ ១៩​ ផ្សេង​ទៀត​ ខេត្តកោះកុង​មាន​សហគមន៍​នេសាទ​ច្រើន​ជាងគេ​ បន្ទាប់​មក​គឺ​ខេត្តពោធិ៍សាត់​ និង​ខេត្តព្រៃវែង​។​ សហគមន៍​នេសាទ​នៅ​ខេត្តស្វាយរៀង​មាន​តិច​ជាងគេ​។