Learning Platform Close

ឱកាសផ្តល់មូលនិធិ

ស្ត្រី និងកុមារ

មូលនិធិ L’Oréal សម្រាប់ស្ត្រី
មូលនិធិ L’Oréal សម្រាប់ស្ត្រី
  • ថ្ងៃចុះផ្សាញ: 2 ខែ​មេសា 2025
  • ថ្ងៃផុតកំណត់: 30 ខែ​មេសា 2025

បង្កើតឡើងក្នុងឆ្នាំ២០២០ មូលនិធិ L\'Oréal សម្រាប់ស្ត្រី គឺជាមូលនិធិអំណោយទានដែលមានបេសកកម្មជួយដល់អង្គការ និងសមាគមមូលដ្ឋានដែលផ្តោតដល់ការជួយស្ត្រី និងកុមារីដែលងាយរងគ្រោះខ្លាំង ការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាផ្លូវភេទ និងការការពារអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការគាំទ្រគម្រោងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ សមាហរណកម្មសង្គម និងវិជ្ជាជីវៈ និងការការពារសិទ្ធិស្ត្រី មូលនិធិ L\'Oréal សម្រាប់ស្ត្រីមានគោលបំណងចូលរួមចំណែកយ៉ាងសកម្មដល់ភាពធន់របស់ស្ត្រី និងកុមារីដែលកំពុងជួបប្រទះការលំបាកខ្លាំង មិនថាដោយសារពិការភាព ស្ថានភាពជនភៀសខ្លួន ឬកាលៈទេសៈផ្សេងទៀត។ នៅឆ្នាំ ២០២៣ មូលនិធិត្រូវបានបន្តរហូតដល់ខែកក្កដា ឆ្នាំ ២០២៦។ សម្រាប់វដ្ត ១២ ខែចុងក្រោយនេះ ការអំពាវនាវសម្រាប់គម្រោងនឹងបើកចាប់ពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ (ម៉ោង ១២ រសៀល CET) ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ (ម៉ោង ១២ រសៀល CET)។

ពិការ​ភាព​ និង​បរិយាបន្ន​​សង្គម​ស្ត្រី និងកុមារ