
នេះជាលើកទី ៧ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក?
Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។
- វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី – Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក
- វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល – Film Reel
- អ្នកសម្របសម្រួល ជី សុផាត – Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក
- ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836
ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី \"ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑\" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF
កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។ ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ