Learning Platform Close

NEP​ Cambodia៖ ​ស​ន្និ​សិ​ទ​ជាតិ​លើក​ទី​៣​ ស្តី​ពី​ការ​ធ្វើ​បរិវត្ត​កម្ម​ក្នុង​វិស័យ​អប់រំ​ដើម្បី​លើកកម្ពស់​បរិ​យា​បន្ន​ក្នុង​វិស័យ​អប់រំ​

ស​ន្និ​សិ​ទ​ជាតិ​លើក​ទី​៣​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ (NEP)​មាន​គោលបំណង​ដោះស្រាយ​គម្លាត​ចំណេះដឹង​ទាក់ទង​នឹង​​​ការ​អនុវត្ត​គោលនយោបាយ​ និង​ចំណុច​ដៅ​នៃ​ SDG4​ របស់​កម្ពុជា​ និង​ការ​ប្តេជ្ញា​ចិត្ត​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម​ក្នុង​វិស័យ​អប់រំ​ (TES)​ និង​ដើម្បី​ប្រមូលផ្តុំ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ និង​តួអង្គ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​ធ្វើ​បរិវត្ត​ ពង្រឹង​ប្រព័ន្ធ​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​ក្នុង​បរិបទ​កម្ពុជា​។​

ចុះ​ឈ្មោះ​៖ https://questionpro.com/t/AVgOrZzEfA

​កម្មវិធី​ទាំង​ស្រុង​ជា​ PDF៖​ ទាញយក

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៨​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​ក្យូ​តូ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៣​។​ ប្រធានបទ​នៃ​វេទិកា​នេះ​គឺ​៖​ អ៊ីនធឺណិត​ដែល​យើង​ចង់បាន​ -​ ការ​ផ្តល់​អំណាច​ដល់​ប្រជាជន​ទាំងអស់​។​

The Asia Pacific Internet Governance Academy ២០២៥ (APIGA)

APIGA មានគោលបំណងអភិវឌ្ឍការយល់ដឹងរបស់មេដឹកនាំយុវជនអំពីអ៊ីនធឺណិត និងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វាក៏មានគោលបំណងបំពាក់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងការបង្កើតគោលនយោបាយអ៊ីនធឺណែត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដូចខាងក្រោម៖ គោលគំនិតនៃការគ្រប់គ្រងអ៊ីនធឺណិត និងគំរូពហុភាគីនៃការបង្កើតគោលនយោបាយ; បញ្ហាអភិបាលកិច្ចអ៊ីនធឺណិតសកលបច្ចុប្បន្ន និងការអនុវត្តបញ្ហាទាំងនេះនៅកម្រិតមូលដ្ឋាន និងតំបន់។ ទំនុកចិត្តក្នុងការនិយាយឡើងក្នុងវេទិកាតំបន់ និងអន្តរជាតិ។