Learning Platform Close

IGF Norway ២០២៥

កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។

ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/

ព្រឹត្តិការណ៍ផ្សេងទៀត

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៨​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​ក្យូ​តូ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៣​។​ ប្រធានបទ​នៃ​វេទិកា​នេះ​គឺ​៖​ អ៊ីនធឺណិត​ដែល​យើង​ចង់បាន​ -​ ការ​ផ្តល់​អំណាច​ដល់​ប្រជាជន​ទាំងអស់​។​

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

APrIGF ២០២៣ – ទីក្រុងប្រ៊ីសបេន

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APrIGF)​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ស្តី​ពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​។​ ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​ពហុភាគី​ជា​គោលការណ៍​ស្នូល​របស់​ខ្លួន​ APrIGF​ ជា​វេទិកា​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ការ​ពិភាក្សា​ និង​កិច្ចសហការ​ក្នុង​កម្រិត​តំបន់​ និង​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ការ​ពិភាក្សា​អភិបាលកិច្ច​អ៊ីនធឺណិត​ ថ្នាក់​ជាតិ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ​ការ​ចុះ​ឈ្មោះ​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​ព័ត៌មាន​បន្ថែម​ស្តី​ពី​កម្មវិធី​ ការ​ឧបត្ថម្ភ​ និង​ឱកាស​អាហារូបករណ៍​នឹង​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​គេហទំព័រ​។​