Learning Platform Close

មហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧

  • ថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២៧
  • មួយថ្ងៃពេញ
  • ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

សហព័ន្ធអន្តរជាតិនៃសមាគម និងស្ថាប័នបណ្ណាល័យ (IFLA) បានជ្រើសរើសទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៧។ សូមបន្តរង់ចាំតាមដានសម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ IFLA WLIC 2027។

AI for Good

  • ថ្ងៃទី២១-២៤ ខែមិថុនា ឆ្នាំ២០២៦
  • មួយថ្ងៃពេញ
  • ប៉ាឡេកស្ប៉ូ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

«AI​ for​ Good»​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៧​ ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (ITU)​ ដែល​ជា​ភ្នាក់ងារ​ឈានមុខ​គេ​របស់​អង្គការសហប្រជាជាតិ​ (UN)​ លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។​ ក្នុង​នាម​ជា​វេទិកា​ AI​ ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ បេសកកម្ម​របស់​ AI​ for​ Good​ គឺ​ទាញ​យក​សក្តានុពល​នៃ​បញ្ញា​សិប្បនិម្មិត​ (AI)​ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​មនុស្សជាតិ​។​ ក្នុង​នាម​ជា​វេទិកា​រួម​សមាស​ភាគី​ AI​ for​ Good​ ជំរុញ​ការ​អភិវឌ្ឍ​ AI​ តាម​រយៈ​សសរស្ដម្ភ​គ្រឹះ​ចំនួន​បី​ គឺ​៖​ ការ​ស្វែងរក​ដំណោះស្រាយ​ AI​ ការ​កសាង​ជំនាញ​និង​សមត្ថភាព​ AI​ នៅ​ទូ​ទាំង​ពិភពលោក​ និង​ការ​បង្កើត​ដៃគូ​សហប្រតិបត្តិការ​ឆ្លង​វិស័យ​។​ AI​ for​ Good​ ត្រូវ​រៀបចំ​ឡើង​ដោយ​ ITU​ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ចំណុះ​អង្គការសហប្រជាជាតិ​ជាង​ ៥០​ ហើយ​ត្រូវ​បាន​សហការ​សម្របសម្រួល​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្វ៊ី​ស​។​

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤៦

  • ថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៧
  • មួយថ្ងៃពេញ
  • ​ទីក្រុង​គ្រៃ​ស្ត​ឆើ​ច​ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​

សន្និសីទ​នេះ​មាន​គោលបំណង​ស្វែង​យល់​អំពី​កា​រវិ​វត្ត​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រធានបទ​ប្រឈម​ដ៏​ស្មុគស្មាញ​នា​ពេល​បច្ចុប្បន្ន​លើ​ផ្នែក​បរិស្ថាន​ សង្គម​ និង​អភិបាលកិច្ច​។​ សន្និសីទ​នេះ​ សូម​គោរព​អញ្ជើញ​អ្នក​រៀបចំ​ផែនការ​ អ្នក​អនុវត្ត​ផ្ទាល់​ អ្នក​ស្រាវជ្រាវ​ និយតករ​ ថ្នាក់ដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ តំណាង​សហគមន៍​និង​វិស័យ​ឧស្សាហកម្ម​ ព្រមទាំង​អ្នកជំនាញ​ជំនាន់​ថ្មី​ មក​ចូលរួម​ចែករំលែក​គំនិត​ច្នៃប្រឌិត​ដ៏​ក្លាហាន​ ការ​ឆ្លុះ​បញ្ចាំង​ស៊ីជម្រៅ​ និង​ដំណោះស្រាយ​ជាក់ស្តែង​។​

កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឌី​ជី​ថ​ល​ (DPI)​ ឆ្នាំ​២០២៧

  • ថ្ងៃទី២២-២៥ ខែមីនា ឆ្នាំ២០២៧
  • មួយថ្ងៃពេញ
  • កោះបាលី ប្រទសឥណ្ឌូណេសុី

​ កិច្ចប្រជុំ​កំពូល​សកល​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ គឺជា​ជំនួប​រយៈពេល​ ៣​ថ្ងៃ​ ដែល​ប្រមូលផ្តុំ​តំណាង​រាជរដ្ឋាភិបាល​ ស្ថាប័ន​ពហុភាគី​ អង្គការ​សង្គម​ស៊ី​វិល​ និង​សហគមន៍​បច្ចេកវិទ្យា​ ដើម្បី​ជំរុញ​ការ​រចនា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ (DPI)​ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​សាធារណៈ​ កំពុង​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​ និង​របៀប​ដែល​ប្រជាជន​រាប់​លាន​នាក់​ចូលរួម​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ឆ្នាំ២០២៦

  • ថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២៦
  • មួយថ្ងៃពេញ
  • ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២១ នៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤–១៨ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ព័ត៌មានបន្ថែមនឹងផ្សព្វផ្សាយនៅលើទំព័រក្នុងពេលឆាប់ៗខាងមុខ។ អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះក្នុងព្រឹត្តិបត្រ IGF ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការរៀបចំ IGF និងសកម្មភាពរវាងសម័យប្រជុំ។

​ហ្វ្រ​ង់​កូ​តិច​ ឆ្នាំ២០២៦

  • ថ្ងៃ​ទី​១៤-១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦
  • ​មួយ​ថ្ងៃ​ពេញ​
  • ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ សាល​ A-F

​ហ្វ្រ​ង់​កូ​តិច​ គឺជា​ពិ​ព័រ​ណ៌​នវានុវត្តន៍​អម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ លើក​ទី​២០​ ដែល​ប្រមូលផ្ដុំ​ដោយ​ស្ថាប័ន​ ក្រុមហ៊ុន​ និង​ធុរកិច្ច​ថ្មី​ជុំវិញ​បញ្ហា​បច្ចេកវិទ្យា​សំខាន់ៗ​។​ ហ្វ្រ​ង់​កូ​តិច​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ និង​បង្ហាញ​ពី​ឧត្តមភាព​នៃ​សហគ្រិនភាព​។​