Learning Platform Close

សន្និសីទស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

សន្និសីទនេះនឹងពិភាក្សាអំពីប្រវត្តិនៃគំនិតសេដ្ឋកិច្ច ការស្រាវជ្រាវសេដ្ឋកិច្ច និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍។

សន្និសីទនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតថ្នាក់បណ្ឌិត អ្នកសិក្សាស្រាវជ្រាវវ័យក្មេង និងអ្នកស្រាវជ្រាវក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម ដើម្បីចែករំលែកការស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេក្នុងរបៀបវារៈសិក្សា និងប្រវត្តិផ្សេងៗគ្នា ព្រមទាំងទទួលបានមតិកែលម្អលើការងាររបស់ពួកគេពីអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកអនុវត្តផ្ទាល់ផងដែរ។

កាលបរិច្ឆេទសំខាន់ៗ

  • កាលបរិច្ឆេទកំណត់សម្រាប់ការដាក់កិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
  • សេចក្តីជូនដំណឹងសម្រាប់ការជ្រើសរើសកិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣
  • កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់ស្នើកិច្ចការស្រាវជ្រាវពេញលេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣
  • សេចក្តីជូនដំណឹង​សម្រាប់​ការ​ជ្រើសរើសកិច្ចការស្រាវជ្រាវពេញលេញ និងអ្នកធ្វើបទបង្ហាញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
  • កាលបរិច្ឆេទសន្និសីទ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣

សម្រាប់ការចុះឈ្មោះ៖ https://fs8.formsite.com/CNZLjX/rule2023/index

សម្រាប់ព័ត៌មានបន្ថែម៖ https://rb.gy/w9n5q

ព្រឹត្តិការណ៍ផ្សេងទៀត

អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥

អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។ ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/

វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន 

វេទិកាស្ដីពីភាពធន់នៃសន្ដិសុខសាយប័រ ត្រូវបានរៀបចំក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។   កាលបរិច្ឆទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ (១២:៣០នាទី-១៧:០០នាទីរសៀល)  ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  តំណចុះឈ្មោះ https://form.gov.kh/671875afe5f8d80012a4c08d សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេលេក្រាម) 

KAWSANG: Innovation​ Marketplace​

  • ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
  • មួយថ្ងៃពេញ
  • TBC
  • ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣

Innovation​ Marketplace​ គឺជា​កម្មវិធី​ Hackathon​ ដែល​សហការ​គ្នា​ដែល​ក្រុម​អ្នកចូលរួម​បង្កើត​ គំរូ​សាកល្បង​ នៃ​គំនិត​សម្រាប់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ​ក្នុង​រយៈពេល​ 48​ ម៉ោង​។​ យើង​កំពុង​ស្វែងរក​បុគ្គល​ ឬ​ក្រុម​ នៃ​អ្នក​ច្នៃប្រឌិត​ផ្អែក​លើ​បច្ចេកវិទ្យា​ អ្នក​បង្កើត​ខ្លឹមសារ​ មាតិកា​ និង​សង្គម​ស៊ី​វិល​ ដែល​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នេះ​! ➜​ កន្លែង​៖​ នឹង​បញ្ជាក់​ជូន​នៅ​ពេល​ក្រោយ​➜​ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​ ១៥-១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣ ​ដាក់​ពាក្យ​តាម​អ៊ីនធឺណិត​៖​ ផុតកំណត់​:០៥ ​វិច្ឆិកា​ ២០២៣➜​ សម្រាប់​ FHI/CSS/CSOs​ Network​: https://forms.gle/Q8H4HnqEnxbvq42q7➜​ សម្រាប់​អ្នក​ច្នៃប្រឌិត​: https://forms.gle/X9Kx5E7s2JPUoGrk7 ***​ ចំណាំ​៖​ ប្រសិនបើ​អ្នក​បាន​ជ្រើសរើស​ចូលរួម​កម្មវិធី​ Innovation​ Marketplace​ ក្រុមការងារ​ នឹង​ផ្ញើ​អ៊ីមែល​ជូនដំណឹង​ទៅ​អ្នក​។​ ​ប្រសិនបើ​មាន​ច​ម្ង​ល់​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​ contact@kawsang.com​