កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី “ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑” ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។
សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF

ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦៖ ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ fhi360។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះ៖ https://forms.office.com/r/PeAxg2vSs5
IGF Norway ២០២៥
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/
វេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF) 2025
វេទិកាអភិបាលកិច្ចអ៊ីនធឺណេតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APrIGF) បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើការគ្រប់គ្រងអ៊ីនធឺណិត។ ការនាំយកការពិភាក្សា IGF ថ្នាក់ជាតិរួមគ្នា និងជំរុញវឌ្ឍនភាពក្នុងការគ្រប់គ្រងអ៊ីនធឺណិតទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។