Learning Platform Close

សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ GIS​ និង​ការ​ប្រើប្រាស់​ QGIS ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ស្តី​ពី​មូលដ្ឋាន​គ្រឺះ​ នៃ​ប្រព័ន្ធ​ ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​ QGIS​​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ជូន​ នូវ​ចំណេះដឹង​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​ធ្វើ​ផែនទី​។​

សម្រាប់​ការ​ចុះ​ឈ្មោះ​៖​ https://bit.ly/43eJOOZ

ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ២៤​ កក្កដា​ ២០២៣

ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ២៦​ កក្កដា​ ២០២៣

​ថ្ងៃ​បណ្តុះបណ្តាលៈ​ ០២-០៤​ សីហា​ ២០២៣

ព្រឹត្តិការណ៍ផ្សេងទៀត

ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង

  • ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៣ (តាមអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ (ដោយផ្ទាល់)
  • មួយថ្ងៃពេញ (បីថ្ងៃ)
  • រាជធានីភ្នំពេញ (នឹងជូនដំណឹងតាមក្រោយ)

ឱកាសសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី \"ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង\" សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អ្នកធ្វើការក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជនជាតិដើមភាគតិច បានមកដល់ហើយ! អូឌីស៊ីមានកិត្តិយសក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលមានរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ (តាមរយៈអនឡាញ) និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ (រាជធានីភ្នំពេញ)។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដោយទទួលបានការគាំទ្រថវិកាពី USAID តាមរយៈអង្គការ FHi360។ ចុះឈ្មោះតាមរយៈ៖ https://bit.ly/3US9PAv ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ