សន្និសីទរដ្ឋភាគី គឺជាកន្លែងបង្កើតគោលនយោបាយសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ។ វាគាំទ្ររដ្ឋភាគី និងប្រទេសហត្ថលេខីក្នុងការអនុវត្តអនុសញ្ញារបស់ពួកគេ និងផ្តល់ការណែនាំអំពីគោលនយោបាយដល់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដើម្បីអភិវឌ្ឍ និងអនុវត្តសកម្មភាពប្រឆាំងអំពើពុករលួយ។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.unodc.org/unodc/en/corruption/COSP/conference-of-the-states-parties.html
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva
កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។ ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
Geo for Good Summit
វេទិកានេះសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ (ឬចង់រៀនប្រើប្រាស់) ឧបករណ៍គូសផែនទីរបស់យើង (ដូចជា Google Earth, Earth Engine, Environmental Insights Explorer, និង My Maps) សម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈការចូលរួមក្នុងវេទិកានេះ អ្នកនឹងមានឱកាសសិក្សាអំពីបច្ចេកវិទ្យាផែនទីរបស់យើង ទទួលព័ត៌មានថ្មីៗចុងក្រោយបំផុត និងស្វែងយល់ពីរបៀបដែលអ្នកផ្សេងកំពុងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់ផលប៉ះពាល់។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យដើម្បីចូលរួមវេទិកាដោយផ្ទាល់បានកន្លងផុតទៅហើយ។ ប្រសិនបើអ្នកបានដាក់ពាក្យសុំចូលរួមរួចហើយ អ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដាក់ពាក្យរបស់អ្នកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី \"ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑\" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF