Learning Platform Close

ព្រឹត្តិការណ៍

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៨​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​ក្យូ​តូ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៣​។​ ប្រធានបទ​នៃ​វេទិកា​នេះ​គឺ​៖​ អ៊ីនធឺណិត​ដែល​យើង​ចង់បាន​ -​ ការ​ផ្តល់​អំណាច​ដល់​ប្រជាជន​ទាំងអស់​។​

វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន

ទស្សនីយកម្មទិន្នន័យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់អ្នកសារព័ត៌មាន នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ដែលរយៈពេលនៃការយកចិត្តទុកដាក់របស់អ្នកអានគឺខ្លី និងមានភាពស្មុគស្មាញច្រើន។ វាគឺជាឧបករណ៍មួយដែលអាចឱ្យរឿងរ៉ាវមានកាន់តែមានអត្ថន័យ ដោយផ្សារភ្ជាប់ជាមួយអ្នកអានតាមរយៈរូបភាពដែលមានអត្ថន័យ និងងាយស្រួលយល់សម្រាប់ពួកគេ។ អ្នកសារព័ត៌មានដែលស្ទាត់ជំនាញទស្សនីយកម្មទិន្នន័យ អាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលពីប្រភពផ្សេងៗ ហើយបង្ហាញវាតាមរបៀបដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយល់បានភ្លាមៗផងដែរ។ វគ្គបណ្តុះបណ្តាលនឹងបង្កើនដំណេះដឹងរបស់អ្នកសារព័ត៌មានក្នុងការប្រើប្រាស់ទស្សនីយកម្មទិន្នន័យ ជំនាញនិទានរឿងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកអាន និងបន្សល់ទុកនូវសញ្ញាណយ៉ាងរហ័សលើការវិវត្តនៃវិស័យសារព័ត៌មាននៅកម្ពុជា។ ជាមួយនឹងវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" អ្នកអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរសារព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការ​ពន្លឿន​ការ​និទាន​រឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណង គោលបំណងនៃវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេបញ្ជូនព័ត៌មាន ទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។ តើអ្នកនឹងរៀនអ្វី? ស្វែងយល់ពីទិន្នន័យ៖ ស្វែងយល់ពីរបៀបដែលទិន្នន័យតំណាងឱ្យតថភាពពិត។ ស្វែងយល់ពីប្រភេទទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យ និងទ្រង់ទ្រាយរបស់វា ដើម្បីយល់ពីការរៀបចំទិន្នន័យសម្រាប់ការធ្វើទស្សនីយកម្ម។ គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ ស្វែងយល់ពីតួនាទីនៃទស្សនីយកម្មទិន្នន័យនៅក្នុងសារព័ត៌មាន។ វិធីជ្រើសរើសប្រភេទទស្សនីយកម្ម ឱ្យបានត្រឹមត្រូវទៅតាមគោលបំណងដែលចង់បាន ហើយស្វែងយល់ពីប្រភេទទស្សនីយកម្មដែលគេប្រើជាទូទៅ។ គោលការណ៍រចនាក្រាហ្វ៖ រៀនពីរបៀបរចនាក្រាហ្វឱ្យបានល្អ ហើយធ្វើឱ្យការបង្ហាញទស្សនីយកម្មរបស់អ្នកមានភាពច្បាស់លាស់សម្រាប់អ្នកអាន។ សេចក្ដីណែនាំអំពី Datawrapper៖ ណែនាំអំពីឧបករណ៍ និងវិធីបង្កើតទស្សនីយកម្មទិន្នន័យជាមួយវា។ អនុវត្តទស្សនីយកម្មទិន្នន័យជាមួយ Datawrapper៖ រៀនបង្កើតទស្សនីយកម្មទិន្នន័យដោយប្រើឧបករណ៍ Datawrapper។ តើអ្នកណាគួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះ? អ្នកសារព័ត៌មានដែលមានការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដូចជាការប្រើប្រាស់ស្មាតហ្វូន កុំព្យូទ័រ និងជាពិសេសកម្មវិធីកុំព្យូទ័រដូចជា Excel ។ អ្នកសារព័ត៌មានដែលផលិតរឿងរ៉ាវជាច្រើន ហើយដែលតម្រូវឱ្យប្រើទិន្នន័យច្រើន។ អ្នកសារព័ត៌មានដែលប្រាថ្នាចង់រៀនជំនាញថ្មីៗ ដើម្បីបង្កើនគុណភាពនៃការរាយការណ៍របស់ពួកគេ។ ការរំពឹងទុក អ្នកចូលរួមនឹងទទួលបានសមត្ថភាពក្នុងការបង្ហាញទិន្នន័យស្មុគស្មាញតាមរយៈទម្រង់រូបភាពគួរឱ្យទាក់ទាញ និងបង្កើនភាពច្បាស់លាស់ ព្រមទាំងជំរុញទំនាក់ទំនងកាន់តែប្រសើរជាមួយអ្នកអាន ឬអ្នកមើលរបស់ពួកគេផងដែរ។ លក្ខខណ្ឌនៃការជ្រើសរើស អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន (ស្ត្រី ជនជាតិដើមភាគតិច ជនពិការ និងជនស្រលាញ់ភេទដូចគ្នា ត្រូវបានលើកទឹកចិត្តឱ្យចូលរួម)។ តម្រូវការ អ្នកចូលរួមត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន និងមូលដ្ឋានគ្រឹះនៃជំនាញកុំព្យូទ័រ។ កាលបរិច្ឆេទសំខាន់ៗ បើកឱ្យចុះឈ្មោះចូលរួម៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បិទការចុះឈ្មោះចូលរួម៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ប្រកាសឈ្មោះអ្នកដែលបានជ្រើសរើស៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ រៀបចំវគ្គបណ្តុះបណ្តាល៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ការចុះឈ្មោះ៖https://rb.gy/a0rjt ឬធ្វើការស្កេន QR កូដខាងក្រោម

NEP​ Cambodia៖ ​ស​ន្និ​សិ​ទ​ជាតិ​លើក​ទី​៣​ ស្តី​ពី​ការ​ធ្វើ​បរិវត្ត​កម្ម​ក្នុង​វិស័យ​អប់រំ​ដើម្បី​លើកកម្ពស់​បរិ​យា​បន្ន​ក្នុង​វិស័យ​អប់រំ​

ស​ន្និ​សិ​ទ​ជាតិ​លើក​ទី​៣​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ (NEP)​មាន​គោលបំណង​ដោះស្រាយ​គម្លាត​ចំណេះដឹង​ទាក់ទង​នឹង​​​ការ​អនុវត្ត​គោលនយោបាយ​ និង​ចំណុច​ដៅ​នៃ​ SDG4​ របស់​កម្ពុជា​ និង​ការ​ប្តេជ្ញា​ចិត្ត​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម​ក្នុង​វិស័យ​អប់រំ​ (TES)​ និង​ដើម្បី​ប្រមូលផ្តុំ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ និង​តួអង្គ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​ធ្វើ​បរិវត្ត​ ពង្រឹង​ប្រព័ន្ធ​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ​ក្នុង​បរិបទ​កម្ពុជា​។​ ចុះ​ឈ្មោះ​៖ https://questionpro.com/t/AVgOrZzEfA ​កម្មវិធី​ទាំង​ស្រុង​ជា​ PDF៖​ ទាញយក

Tech Salon #12: តើ​AI​ ជួយ​ការងារ​អ្វី​ខ្លះ​ដល់​សង្គម​ស៊ី​វិល​​?​

  • ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣
  • ៩:00 - ១១:00 ព្រឹក
  • Blockchain​ Cafe​

កម្មវិធី Tech Salon #12 នឹងពិភាក្សាគ្នាអំពី AI​ (ChatGPT& Google Bard) តើ AI បច្ចុប្បន្នអាចជួយអ្វីខ្លះសម្រាប់អង្គការសង្គមស៊ីវីលបានអ្វីខ្លះ? Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន : https://forms.gle/5s1RE7fLbNEkzToD9

APrIGF ២០២៣ – ទីក្រុងប្រ៊ីសបេន

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APrIGF)​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ស្តី​ពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​។​ ដោយ​ប្រកាន់​យក​វិធីសាស្ត្រ​ពហុភាគី​ជា​គោលការណ៍​ស្នូល​របស់​ខ្លួន​ APrIGF​ ជា​វេទិកា​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ការ​ពិភាក្សា​ និង​កិច្ចសហការ​ក្នុង​កម្រិត​តំបន់​ និង​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ការ​ពិភាក្សា​អភិបាលកិច្ច​អ៊ីនធឺណិត​ ថ្នាក់​ជាតិ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អភិបាលកិច្ច​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ​ការ​ចុះ​ឈ្មោះ​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​ព័ត៌មាន​បន្ថែម​ស្តី​ពី​កម្មវិធី​ ការ​ឧបត្ថម្ភ​ និង​ឱកាស​អាហារូបករណ៍​នឹង​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​គេហទំព័រ​។​

Hackathon ប្រព័ន្ធផ្សព្វផ្សាយ និងយុវជនអក្ខរកម្មព័ត៌មានលើកទី៥

ប្រធានបទ៖ យុវជនផ្តល់ថាមពលដល់ប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានក្នុងវិស័យឌីជីថល សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយ និងយុវជនអក្ខរកម្មព័ត៌មានប្រចាំឆ្នាំរបស់យូណេស្តូគឺជាឱកាសដ៏សំខាន់មួយសម្រាប់អ្នកពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងអបអរសាទរចំពោះវឌ្ឍនភាពដែលសម្រេចបានឆ្ពោះទៅរក “ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មានសម្រាប់ទាំងអស់គ្នា”។ កម្មវិធី Hackathon ប្រព័ន្ធផ្សព្វផ្សាយ និងយុវជនអក្ខរកម្មព័ត៌មានគឺជាផ្នែកមួយដ៏សំខាន់នៃវេទិការរបៀបវារៈនៃសប្តាហ៍យុវជន និងប្រព័ន្ធផ្សព្វផ្សាយសកល។ វាគឺជាឱកាសមួយសម្រាប់យុវជន និងអង្គការយុវជនទូទាំងពិភពលោក ដើម្បីចូលរួមក្នុងការបង្កើតការរៀន MIL ប្រកបដោយភាពច្នៃប្រឌិតក្នុងន័យដ៏មានន័យ។ បន្ទាប់ពីការបោះពុម្ពជោគជ័យចំនួន ៤ លើក កម្មវិធី Hackathon ប្រព័ន្ធផ្សព្វផ្សាយ និងយុវជនអក្ខរកម្មព័ត៌មានលើកទី៥ នឹងប្រារព្ធឡើងក្នុងវេទិកា Global MIL Week Youth Agenda ឆ្នាំ២០២៣។ អង្គការយូណេស្កូ និងដៃគូអំពាវនាវឱ្យយុវជននៅទូទាំងពិភពលោកចូលរួមក្នុងកម្មវិធី hackathon នេះ ដើម្បីរៀបចំដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមសង្គមដែលបានកំណត់ ដោយភ្ជាប់ជាមួយប្រធានបទនៃឆ្នាំ៖ \"យុវជនផ្តល់ថាមពលដល់ប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានក្នុងវិស័យឌីជីថល\"។ យុវជនមកពីសាលា សាកលវិទ្យាល័យ មជ្ឈមណ្ឌលយុវជន អង្គការយុវជន និងអ្នកដឹកនាំវ័យក្មេងមកពីជុំវិញពិភពលោកត្រូវបានអញ្ជើញឱ្យចូលរួម។ ក្រុមដែលទទួលបានជ័យលាភី និងលទ្ធផលនៃកម្មវិធី Hackathon នឹងត្រូវបានបង្ហាញក្នុងវេទិកា Global MIL Week Youth Agenda ឆ្នាំ២០២៣។ ពេលវេលាសំខាន់ៗ៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣៖ ការចុះឈ្មោះត្រូវបានបើក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣៖ ការចុះឈ្មោះបញ្ចប់ ចន្លោះថ្ងៃទី៥-១០ ខែសីហា ឆ្នាំ២០២៣៖ ការណែនាំរយៈពេលពីរថ្ងៃលើ MIL និង hackathon ថ្ងៃទី១៥​ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ដំណើរការ Hacking (ក្រុមជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហា និងបង្កើតដំណោះស្រាយ) ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣៖ ថ្ងៃផុតកំណត់សម្រាប់ការដាក់ស្នើរប្រកួត (ការដាក់ស្នើត្រូវបានណែនាំឱ្យដាក់មុនកាលកំណត់) ថ្ងៃទី២-១០ ខែតុលា ឆ្នាំ២០២៣៖ ដំណើរការវិនិច្ឆ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៖ សេចក្តីប្រកាសអ្នកឈ្នះ និងការបង្ហាញគម្រោងក្នុងវេទិការ Global MIL Week Youth Agenda ឆ្នាំ២០២៣។ សម្រាប់ការចុះឈ្មោះ៖ https://indico.un.org/event/1005900/registrations/ សម្រាប់ព័ត៌មានបន្ថែម៖ https://www.unesco.org/en/media-information-literacy-week/fifth-youth-hackathon