Tech Salon #9: ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា
កម្មវិធី Tech Salon #9 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool in Action កិច្ចពិភាក្សានេះនឹងចែករំលែកអំពីការធ្វើការងារជាក្រុម ការប្រើប្រាស់ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា រួមទាំងតើយើងគួរជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាមួយណាសាកសមជាមួយការងាររបស់អ្នក Tech Salon ប្រចាំ ខែដែលអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធទាក់ទងនឹង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកម្ពស់ការប្រើប្រាស់ ICT សម្រាប់ការងារសង្គម។ ចុះឈ្មោះ៖ https://rb.gy/7zcie
Tech Salon #8: ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា
កម្មវិធី Tech Salon #8 នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ឧបករណ៍ធ្វើការងារអនឡាញជុំគ្នា Online Collaboration Tool។ កិច្ចពិភាក្សានេះនឹងចែករំលែកអំពីគុណសម្បត្តិនៃការប្រើប្រាស់បករណ៍ធ្វើការងារអនឡាញជុំគ្នា និងចំនុចខ្សោយនៃឧបករណ៍ទាំងនោះ រួមទាំងរបៀបជ្រើសរើសឧបករណ៍ធ្វើការងារអនឡាញជុំគ្នាដែលសាកសម និងសមស្របជាមួយការងាររបស់អ្នក។ Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន៖ https://forms.gle/8jU5Yb5DdQJ9E3gM8
Tech Salon #7: ការបង្កើតមាតិកាវីដេអូ
នេះជាលើកទី ៧ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក? Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី - Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល - Film Reel អ្នកសម្របសម្រួល ជី សុផាត - Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836