Learning Platform Close

វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​

​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​

​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​

លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​

​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​

ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​

របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

រឿងរ៉ាវផ្សេងទៀត

982

វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​របស់​ពួក​គេ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ ពី​សុវត្ថិភាព​អ៊ីនធឺណិត​ ក៏​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ រួម​ទាំង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។​ យើង​ក៏​បាន​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ទិន្នន័យ​ និង​គណនី​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១២​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​។​ ជាដំបូង​សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ បន្ទាប់​មក​ លោក​ ង៉ែត​ ម៉ូ​សេ​ អ្នក​បណ្តុះបណ្តាល​ និង​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ បាន​ស្នើ​ឱ្យ​សិក្ខាកាម​គ្រប់​រូប​ណែនាំ​ឈ្មោះ​ តួនាទី​ ស្ថាប័ន​ និង​ការ​រំពឹង​ទុក​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ស្វែង​យល់​ពី​សាវតា​ និង​តម្រូវការ​របស់​ពួក​គេ​។​ ​ លោក​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ “​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​”​ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពាក្យ​សម្ងាត់​ ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ​ និង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​។​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​។​ បន្ទាប់​មក​លោក​បាន​បន្ត​ទៅ​មេរៀន​មួយទៀត​ស្តី​ពី​ “​ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​”​ ដោយ​លោក​បាន​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ និង​របៀប​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព​ និង​បណ្តាញ​ឯកជន​និម្មិត​លើ​អ៊ី​ន​ធឺ​ណិ​ត​។​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​សិក្ខាកាម​ទាំងអស់​។​ វាគ្មិន​បាន​បង្ហាញ​ពី​វិធី​ការពារ​ទូរស័ព្ទ​ដៃ​ និង​អ៊ី​ម៉ែ​ល​យ៉ាង​ក្បោះក្បាយ​។​ បន្ទាប់​មក​ វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ចប់​ដោយ​ការ​សង្ខេប​មេរៀន​ និង​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ការ​យល់​ដឹង​របស់​សិក្ខាកាម​នីមួយៗ​។​ ​ការ​វាយតម្លៃ​ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​មតិ​កែ​លម្អ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ផង​ដែរ​។​ សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​របស់​យើង​គឺ​ សេង​ សុខ​ជាតិ​ សមាជិក​នៃ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ មាន​ចំណាប់អារម្មណ៍​ “​ខ្ញុំ​គិត​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឱ្យ​យើង​ចេះ​ការពារ​ឯកជន​ភាព​របស់​យើង​ពី​ជនខិលខូច​តាម​អន​ឡាញ​បាន​។​ អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​ អ៊ី​ន​ធឺ​ណែ​ត​ ឬ​កម្មវិធី​អន​ឡាញ​ផ្សេងៗ​ទៀត​ គួរតែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​គ្នា​។​” ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សន្តិសុខ​សាយ​ប័​របា​ន​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

904

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​ សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​ ​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ \"​ការ​យល់​ដឹង​អំពី​ទិន្នន័យ​\"​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

441

ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ស្វែងរក​ជំនួយ​ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​​​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២២

​អង្គការសហប្រជាជាតិ​បាន​កំណត់​ឆ្នាំ​២០២២​ ជា​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ក្នុង​ប្រធានបទ​ “​តួនាទី​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អភិរក្ស​ និង​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​”​។​ ប្រធានបទ​នេះ​បាន​ទទួលស្គាល់​ថា​ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បន្តវេន​ ក៏​ដូច​ជា​ការ​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ ២៥០.០០០​ ទៅ​ ៤០០.០០០​ នាក់​ (​ស្ត្រី​ ៥១​ ភាគរយ​)​ ស្មើនឹង​ ២​ ទៅ​ ៣​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​។​ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទទួលស្គាល់​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ ១៥៥​ សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​។​ នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ សហ​គម​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ សមាគម​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ អង្គការ​សមាគម​ខ្មែរលើ​ខេត្តរតនគិរី​ អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ អង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​ ជនជាតិ​ដើម​ភាគតិច​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​ សមាជិក​សកម្ម​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ MIPN​ សហការ​ជាមួយ​ក្លាហាន​ អង្គការ​នារី​ដើម្បី​សន្តិភាព​ AIPP​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធ​មនុស្ស​ VOICE​ Diakonia​ ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ និង​អង្គការ​សុខភាព​អន្តរជាតិ​ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​ ១៨​។​ អ្នកចូលរួម​សរុប​មាន​ប្រមាណ​ ១៣៨​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៩០​ នាក់​។​ ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​បើក​កម្មវិធី​ដោយ​បាន​បួងសួង​​តាម​​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ ក៏​ដូច​ជា​ដាក់​បង្ហាញ​នូវ​សម្ភារៈ​ប្រពៃណី​ សម្លៀក​បំពាក់​ និង​បន្លែ​ផ្លែ​ឈើ​ផង​ដែរ​។​ ពិធី​នេះ​មានការ​រាំ​របាំ​ និង​ច្រៀង​ចម្រៀង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ​។​ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​ការ​រំលឹក​ដល់​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ព្រមទាំង​បង្ហាញ​នូវ​វប្បធម៌​និង​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ ​តួនាទី​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អភិរក្ស​ និង​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ បើ​និយាយ​ពី​វប្បធម៌​ និង​ទំនៀមទម្លាប់​ ជនជាតិ​ដើម​ភាគតិច​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ធនធានធម្មជាតិ​ ហើយ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មានចំណេះ​ដឹង​អំពី​ដីធ្លី​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​។​ ជនជាតិ​ដើម​ភាគតិច​ធ្វើការ​បួងសួង​និង​គោរព​ដល់​ព្រលឹង​អារក្សព្រៃ​ភ្នំ​។​ ស្ត្រី​នៅ​ក្នុង​សហគមន៍​ត្រូវ​តែ​ផ្ទេរ​ចំណេះដឹង​របស់​ពួក​គេ​ទៅ​ជនជាតិ​ដើម​ភាគតិច​ជំនាន់​ក្រោយ​ក្នុង​ការ​ទទួលស្គាល់​ និង​ថែរក្សា​ការពារ​ព្រៃឈើ​។​ ពួក​គេ​យល់​ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​តែ​មាន​ព្រៃឈើ​នៅ​ក្នុងភូមិ​ ហើយ​ព្រៃឈើ​ទាំងនោះ​គួរតែ​ត្រូវ​បាន​ថែរក្សា​ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​​​ ក៏​ដូច​ជា​ជំនឿ​លើ​ដួង​ព្រលឹង​។​ ជនជាតិ​ដើម​ភាគតិច​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​។​ បច្ចុប្បន្ន​នេះ​ ជីវភាព​របស់​ជនជាតិ​ដើម​ភាគតិច​មិន​ដូច​មុន​ទេ​។​ ប្រសិនបើ​យុវជន​ជនជាតិ​ដើម​ភាគតិច​មិន​ចូលរួម​ជាមួយ​មនុស្ស​ចាស់​ទេ​ ដី​ ព្រៃឈើ​ វប្បធម៌​ ជីវភាព​ និង​ភាសា​របស់​ពួក​គេ​នឹង​បាត់បង់​កាន់តែ​ច្រើន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ កសិកម្ម​របស់​ជនជាតិ​ដើម​ភាគតិច​មិនមែន​ជា​កសិកម្ម​បំផ្លាញ​ព្រៃឈើ​ដូច​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ជនជាតិ​ដើម​ភាគតិច​កាប់​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​។​ ការ​បាត់បង់​ព្រៃឈើ​មិនមែន​ជា​កំហុស​របស់​ជនជាតិ​ដើម​ភាគតិច​ទេ​ តែ​វា​កើតឡើង​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដែល​ឈូស​ឆាយដី​ទៅ​វិញ​នោះ​ទេ​។​ សហគមន៍​បាន​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​មានការ​បាត់បង់​ព្រៃឈើ​អ្វី​​ជា​ធំដុំ​នោះ​ឡើយ​។​ បញ្ហា​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​ ជនជាតិ​ដើម​ភាគតិច​បាន​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​របស់​ពួក​គេ​។​ ពួក​គេ​គិត​ថា​ នេះ​ជា​កាតព្វកិច្ច​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ព្រៃឈើ​សម្រាប់​ជីវិត​របស់​ពួក​គេ​ និង​មនុស្ស​ជំនាន់​ក្រោយ​ ដែល​ពួក​គេ​ស្រឡាញ់​ចេញពី​បេះដូង​។​ វា​មិន​ត្រឹមតែ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ផង​ដែរ​។​ អ្នក​ដែល​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​ការពារ​ដីធ្លី​ និង​ព្រៃឈើ​ភាគច្រើន​គឺជា​ស្ត្រី​ ពីព្រោះ​ភាគច្រើន​នៃ​បុរស​ធ្វើ​តែ​ការងារ​ជាក់លាក់​របស់​ពួក​គេ​នោះ​ទេ​។​ ទោះបីជា​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​សហគមន៍​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គាំទ្រ​ពួក​គេ​ក៏​ដោយ​ ក៏​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ និង​បញ្ហា​មួយ​ចំនួន​។​ គ្រួសារ​របស់​ពួក​គេ​មិន​លើកទឹកចិត្ត​ ឬ​គាំទ្រ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ទាំងនោះ​ឡើយ​ ដោយសារ​គ្រួសារ​របស់​ពួក​គេ​យល់​ថា​ ពួក​គេ​អាច​ជួប​ប្រទះ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ និង​រដ្ឋាភិបាល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួក​គេ​ ឬ​គ្រួសារ​ទាំងមូល​។​ នៅ​ពេល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ សហគមន៍​អាច​នឹង​ត្រូវ​បាន​ធ្វើបាប​ និង​ពាក់ព័ន្ធ​ជាមួយនឹង​តុលាការ​។​ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា​ ពួក​គេ​ទទួល​បាន​ដំណោះស្រាយ​ ឬ​ការ​សម្រេចចិត្ត​ពី​តុលាការ​យ៉ាង​អយុត្តិធម៌​។​ ឧទាហរណ៍​ ពួក​គេ​អាច​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ ដោយសារ​តែ​ពួក​គេ​ធ្វើស្រែ​ចម្ការលើ​ដី​របស់​ពួក​គេ​ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ពួក​គេ​។​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ចាត់វិធានការ​ ឬ​រក​ដំណោះស្រាយ​ជូន​ពួក​គេ​នោះ​ទេ​ ហើយ​អាជ្ញាធរ​នៅ​តែ​រក្សា​ភាព​ស្ញៀ​ម​ស្ងាត់​។​ ដូច្នេះ​ សហគមន៍​គ្មាន​ជម្រើស​អ្វី​ឡើយ​ក្រោយ​ពី​ធ្វើការ​បួងសួង​ដល់​ព្រលឹង​រក្សា​ព្រៃ​ភ្នំ​របស់​ពួក​គេ​។​ សេចក្តីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ជនជាតិ​ដើម​ភាគតិច​ ការ​ដឹកនាំ​ ការ​គ្រប់គ្រង​ និង​ការ​ការពារ​អត្តសញ្ញាណ​វប្បធម៌​ ប្រពៃណី​ និង​ធនធានធម្មជាតិ​សម្រាប់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ ដែល​នាំមុខ​គេ​លើ​ការ​ការពារ​ដីធ្លី​ និង​ធនធានធម្មជាតិ​ ជា​រឿយៗ​ទទួល​រង​ការ​គំរាមកំហែង​ពី​សង្គម​ ការ​រើសអើង​ និង​ការ​អនុវត្ត​ផ្លូវច្បាប់​អយុត្តិធម៌​ ដែល​អាច​បណ្តាល​ឱ្យ​មានការ​ប្តឹងផ្តល់​ ការ​ជាប់​ពន្ធនាគារ​ ការ​បំបែក​គ្រួសារ​ ភាព​ក្រីក្រ​ កង្វះ​សន្តិសុខ​ផ្ទាល់ខ្លួន​ និង​ការ​រឹត​បន្តឹង​ផ្នែក​ច្បាប់​ ឬ​ហាមឃាត់​លើ​សិទ្ធិ​ដីធ្លី​ជាដើម​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ក្នុង​នាម​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​ អំពាវនាវ​ឱ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ពង្រឹងសមត្ថភាព​ បណ្តាញ​ និង​សំឡេង​របស់​ពួក​គេ​នៅ​​គ្រប់​​និន្នាការ​ និង​យន្តការ​ទាំងអស់​ ដើម្បី​ធានា​ឱ្យ​មានការ​ចូលរួម​ពេញលេញ​ ដឹកនាំ​ ថែរក្សា​ ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ និង​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ប្រកបដោយ​និរន្ត​ភាព​ស្រប​តាម​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​។​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ក៏​ស្វែងរក​ជំនួយ​ និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ រដ្ឋាភិបាល​ និង​តុលាការ​សម្រាប់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ជនជាតិ​ដើម​ភាគតិច​ ជំរុញ​ឱ្យ​ក្រសួងយុត្តិធម៌​ និង​ចៅក្រម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ទទួលស្គាល់​សិទ្ធិ​ផ្លូវច្បាប់​ ដែល​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ធានា​ថា​ ពួក​គេ​ក្នុង​នាម​ជា​ជន​រង​គ្រោះ​ទទួល​បានការ​កាត់ក្តី​ដោយ​យុត្តិធម៌​។​