Learning Platform Close

CDRI: អំពាវនាវ​រក​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​

CDRI​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​អញ្ជើញ​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើការ​លើ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​ដែល​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (GMS)​ ដើម្បី​ដាក់​មូលន័យ​សង្ខេប​សម្រាប់​សន្និសីទ​ថ្នាក់​តំបន់​មួយ​។​

​សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១-២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដែល​ប្រធានបទ​នឹង​ផ្តោត​លើ​ “​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ​៖​ ភាព​មិន​ប្រាកដប្រជា​នៃ​ព្រឹត្តិការណ៍​ខាងក្រៅ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​បន្ន​”​។​

​ប្រ​សិន​លោក​អ្នក​ចាប់អារម្មណ៍​ សូម​ធ្វើការ​ដាក់​មូលន័យ​សង្ខេប​តាម​តំណ​នេះ​៖​ https://tinyurl.com/24hsc986

​ផុតកំណត់​ដាក់​ពាក្យ​៖​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣

​លម្អិត​អំពី​សន្និសីទ​អាច​ស្វែង​រកបាន​នៅ​ទី​នេះ​។​
​សូម​ទំនាក់ទំនង​ទៅ​កាន់​លោក​ និត្យ​ កុសល​ តាម​រយៈ​ kosal.nith@cdri.kh​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

ព្រឹត្តិការណ៍ផ្សេងទៀត

Tech Salon #9: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា

  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
  • ៩ៈ០០​ - ១១ៈ០០ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ ​Tech​ Salon​ #9​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool​ in​ Action​ កិច្ច​ពិ​ភាក្សា​នេះ​នឹង​ចែករំលែក​អំពី​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការ​ប្រើប្រាស់​ឧបក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ រួម​ទាំង​តើ​យើង​គួរ​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​មួយ​ណា​សាក​សម​ជាមួយ​ការងារ​របស់​អ្នក​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​វាគ្មិន​ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ទាក់ទង​នឹង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ ICT​ សម្រាប់​ការងារ​សង្គម​។​ ចុះឈ្មោះ៖ https://rb.gy/7zcie

កម្មវិធី Open Tech Camp ២០២៥

  • ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • ក្រុង George Town, Penang, ម់ាឡេស៊ី

EngageMedia កំពុងរៀបចំកម្មវិធី Open Tech Camp ២០២៥- សន្និសីទបង្កើតដោយអ្នកប្រើប្រាស់ ដែលប្រមូលផ្តុំអ្នកបច្ចេកវិទ្យាឌីជីថល និងសកម្មជនសង្គមមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិកនៅក្នុងកន្លែងសិក្សារួមគ្នាដែលផ្តោតសំខាន់ទៅដល់បច្ចេកវិទ្យាសិទ្ធិមនុស្ស។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ជំរុញឱ្យមានការរៀនរួមគ្នាអំពីការគោរពឯកជនភាព សុវត្ថិភាព និងបច្ចេកវិជ្ជាឌីជីថលបើកទូលាយ ដែលអាចឱ្យអ្នកចូលរួមក្នុងការកសាងសមត្ថភាព និងភាពធន់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថល។ អ្នកបច្ចេកវិជ្ជាចាប់អារម្មណ៍ក្នុងការអភិវឌ្ឍ ឬប្ដូរឧបករណ៍សម្រាប់គំនិតផ្តួចផ្តើមផ្លាស់ប្តូរសង្គម។ អ្នកការពារសិទ្ធិមនុស្សនិយាយអំពីសេរីភាពអ៊ីនធឺណិត សិទ្ធិឌីជីថល និងបញ្ហាសុវត្ថិភាពអ៊ីនធឺណិត។ អ្នកតស៊ូមតិ អ្នកសិក្សា និងអ្នកអនុវត្តសង្គមស៊ីវិល ងប់ងល់នឹងការជំរុញប្រព័ន្ធអេកូឌីជីថលដែលរួមបញ្ចូល និងយុត្តិធម៌។ តំណទៅចុះឈ្មោះ៖ https://forms.digisec.wiki/techcamp25

ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។ អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។