Learning Platform Close

សន្និសីទ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​

​សន្និសីទ​រដ្ឋ​ភាគី​ គឺជា​កន្លែង​បង្កើត​គោលនយោបាយ​សំខាន់​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​ វា​គាំទ្រ​រដ្ឋ​ភាគី​ និង​ប្រទេស​ហត្ថលេខី​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​របស់​ពួក​គេ​ និង​ផ្តល់​ការ​ណែនាំ​អំពី​គោលនយោបាយ​ដល់​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ ដើម្បី​អភិវឌ្ឍ​ និង​អនុវត្ត​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​

សម្រាប់ព័ត៌មានបន្ថែម៖ https://www.unodc.org/unodc/en/corruption/COSP/conference-of-the-states-parties.html

ព្រឹត្តិការណ៍ផ្សេងទៀត

មហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧

  • ថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២៧
  • មួយថ្ងៃពេញ
  • ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

សហព័ន្ធអន្តរជាតិនៃសមាគម និងស្ថាប័នបណ្ណាល័យ (IFLA) បានជ្រើសរើសទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតបណ្ណាល័យ និងព័ត៌មានពិភពលោក ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៧។ សូមបន្តរង់ចាំតាមដានសម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ IFLA WLIC 2027។

Tech Salon #8: ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​

  • ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
  • ៩:០០​ - ១១:០០ ព្រឹក
  • Blockchain​ Cafe​

កម្មវិធី​ Tech​ Salon​ #8​ នឹង​មាន​កិច្ច​ពិភាក្សា​អំពី​ប្រធានបទ​ ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ Online​ Collaboration​ Tool។​ កិច្ច​ពិភាក្សា​នេះ​នឹង​ចែករំលែក​អំពី​គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​បក​រណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ និង​ចំនុចខ្សោយ​នៃ​ឧបករណ៍​ទាំងនោះ​ រួម​ទាំង​របៀប​ជ្រើសរើស​ឧបករណ៍​ធ្វើ​ការងារ​អន​ឡាញ​ជុំ​គ្នា​ដែល​សាក​សម​ និង​សម​ស្រប​ជាមួយ​ការងារ​របស់​អ្នក​។​ Tech​ Salon​ ប្រចាំ​ ខែ​ដែល​អញ្ជើញ​ វាគ្មិន​ ពី​អង្គការ​សង្គម​ស៊ី​វិល​ អ្នកជំនាញ​ មក​ចែករំលែក​ពី​បទ​ពិសោធ​ ទាក់ទង​និង​ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ស្ថាប័ន​ ដើម្បី​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លើកកំពស់​ការ​ប្រើប្រាស់​ ICT​ សំរាប់​ការងារ​សង្គម​។​ ​ចុះ​ឈ្មោះ​ជា​មុន៖​ https://forms.gle/8jU5Yb5DdQJ9E3gM8

ជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ខែឧសភា ឆ្នាំ២០២៦។ អូឌីស៊ីនឹងរៀបចំជំនួបបច្ចេកទេសស្ដីពីការធ្វើផែនទី ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ (ទីកន្លែងជម្រាបជូននាពេលក្រោយ) ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០ រសៀល។ អ្នកចាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ។