
«AI for Good» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាភ្នាក់ងារឈានមុខគេរបស់អង្គការសហប្រជាជាតិ (UN) លើផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមជាវេទិកា AI ដ៏សំខាន់របស់អង្គការសហប្រជាជាតិ បេសកកម្មរបស់ AI for Good គឺទាញយកសក្តានុពលនៃបញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្រើផលប្រយោជន៍ដល់មនុស្សជាតិ។ ក្នុងនាមជាវេទិការួមសមាសភាគី AI for Good ជំរុញការអភិវឌ្ឍ AI តាមរយៈសសរស្ដម្ភគ្រឹះចំនួនបី គឺ៖ ការស្វែងរកដំណោះស្រាយ AI ការកសាងជំនាញនិងសមត្ថភាព AI នៅទូទាំងពិភពលោក និងការបង្កើតដៃគូសហប្រតិបត្តិការឆ្លងវិស័យ។ AI for Good ត្រូវរៀបចំឡើងដោយ ITU ក្រោមកិច្ចសហការជាមួយស្ថាប័នចំណុះអង្គការសហប្រជាជាតិជាង ៥០ ហើយត្រូវបានសហការសម្របសម្រួលដោយរដ្ឋាភិបាលនៃប្រទេសស្វ៊ីស។
ព្រឹត្តិការណ៍ផ្សេងទៀត
វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ២០២៣
កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតនឹងត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ប្រធានបទនៃវេទិកានេះគឺ៖ អ៊ីនធឺណិតដែលយើងចង់បាន - ការផ្តល់អំណាចដល់ប្រជាជនទាំងអស់។
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។ ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ