Learning Platform Close

APrIGF ឆ្នាំ២០២៦

ប្រធានបទ៖ ការពារអ៊ីនធឺណិតឲ្យមានភាពធន់ក្នុងពេលមានវិបត្តិ

កាលបរិច្ឆេទ៖ ថ្ងៃទី៤–៧ ខែតុលា ឆ្នាំ២០២៦
ទីតាំង៖ The Plaza, Kathmandu និងប្រព័ន្ធអនឡាញ
អ្នករៀបចំ៖ វិទ្យាស្ថានគ្រប់គ្រងអភិបាលកិច្ចអ៊ីនធឺណិត (The Internet Governance Institute) ដោយមានការសហរៀបចំពី Internet Exchange Nepal (npIX) និង Internet Society Nepal Chapter

ព្រឹត្តិការណ៍ផ្សេងទៀត

កិច្ចពិភាក្សាតុមូលថ្នាក់ជាតិសម្រាប់កម្ពុជា Partner2Connect

  • ថ្ងៃទី ៨-៩ ខែកក្កដា ឆ្នាំ ២០២៤
  • មួយថ្ងៃពេញ
  • ​SUN and Moon, Riverside ​Hotel​, Phnom Penh, Cambodia

កិច្ចពិភាក្សាតុមូលថ្នាក់ជាតិសម្រាប់កម្ពុជា Partner2Connect (P2C) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-៩ ខែកក្កដា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំក្នុងប្រទេសនេះនឹងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ទាំងកម្រិតពិភពលោក និងថ្នាក់ជាតិ ដើម្បីរួមគ្នាស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងកំណត់ការឆ្លើយតបដ៏ល្អបំផុតចំពោះការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការកៀងគរការសន្យា P2C ថ្មី និងការជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។ គោលបំណងនៃកិច្ចពីភាក្សាតុមូលមានដូចខាងក្រោម៖ បង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមការផ្លាស់ប្តូរឌីជីថល គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ឱកាសដែលមានស្រាប់ និងគម្លាតនៃការអភិវឌ្ឍន៍។ ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា រួមមានរដ្ឋាភិបាល អង្គការ P2C ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងបណ្ឌិតសភា ដើម្បីពិភាក្សា និងតម្រឹមលើវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ និងគោលដៅ។ ប្រមូលការសន្យាបន្ថែមរបស់ P2C ដើម្បីដោះស្រាយគម្លាត និងអាទិភាពរបស់កម្ពុជា និងសម្របសម្រួលភាពជាដៃគូប្រកបដោយនិរន្តរភាព។ សួមចូលទៅកាន់តំណភ្ជាប់នេះសម្រាប់ពត័មានបន្ថែម។

ស​ន្និសីទ​​ជាតិ​ទិន្នន័យ​បើក​ទូលាយ​​ស្តី​ពី​ទិន្នន័យ​រដ្ឋាភិបាល​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​

សាវតា​ ​យោង​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ២០២១-២០៣៥​ ទិន្នន័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​អភិបាលកិច្ច​សាធារណៈ​នៅ​កម្ពុជា​ ដោយសារ​ហេតុផល​មួយ​ចំនួន​។​ ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កំណែទម្រង់​ និង​ការ​បន្ត​កំណើនសេដ្ឋកិច្ច​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ​ដំណើរការ​នៃ​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​នេះ​ ចាប់ផ្តើម​ជាមួយនឹង​ការ​បង្កើត​ និង​ការ​អនុម័ត​គោលនយោបាយ​ចាំបាច់​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ក្រប​ខណ្ឌ​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ដំណើរការ​នេះ​បន្ត​ជាមួយនឹង​ការ​អភិវឌ្ឍ​ស្តង់ដារ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ និង​រចនា​បទ​ តាម​រយៈ​គោលការណ៍​ បទដ្ឋាន​ គំរូ​ ការ​វិវត្តន៍​បច្ចេកវិទ្យា​ និង​ការ​អនុវត្ត​ល្អ​បំផុត​នៅ​កម្រិត​ជាតិ​ និង​អន្តរជាតិ​។​ ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល​ និង​ទ្រទ្រង់​ដល់​ការ​កសាង​ និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​ និង​ថាមវន្ត​។​ ​គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ គឺជា​គោលនយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​មួយ​ចំនួន​ទៀត​ដែល​ រាជរដ្ឋាភិបាល​កំពុងធ្វើការ​ និង​ប្រមូល​ធាតុ​ចូល​។​ អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់​ គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ថ្មី​នឹង​កំណត់​គោលការណ៍​ ស្តង់ដារ​ អាជ្ញាប័ណ្ណ​ និង​នីតិវិធី​សម្រាប់​ការ​បើក​ទូលាយ​ រក្សា​ទុក​ និង​ចែករំលែក​ទិន្នន័យ​របស់​ រដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សាធារណៈ​ វិស័យ​ធុរកិច្ច​ និង​បុគ្គល​។​ គោលបំណង​ចំបង​បំផុត​នៃ​ទិន្នន័យ​បើក​ទូលាយ​ គឺ​ដើម្បី​បង្កើន​ តម្លាភាព​ យុត្តិធម៌​ និង​គណនេយ្យ​ភាព​ ព្រមទាំង​គុណភាព​នៃ​សេវា​ ដែល​ការណ៍​នេះ​ការ​បង្កើន​ទំនុកចិត្ត​របស់​សាធារណៈជន​ចំពោះ​ រដ្ឋាភិបាល​ លើកកម្ពស់​ការ​ស្រាវជ្រាវ​ និង​ការ​ច្នៃប្រឌិត​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​បន្ន​ [1]។​ ទិន្នន័យ​បើក​ទូលាយ​នឹង​អនុញ្ញាត​ឱ្យ​ តួអង្គ​មិនមែន​រដ្ឋ​ចូលរួម​ ផ្តល់​យោបល់​ និង​ជំរុញ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ បន្ថែម​ពី​នេះ​ ទិន្នន័យ​បើក​ទូលាយ​នឹង​ជួយ​ក្នុង​ការ​លើកកម្ពស់​ការ​បើក​ទូលាយ​នៅ​ក្នុង​រដ្ឋាភិបាល​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ តួអង្គ​មិនមែន​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្រឹមតែ​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្តិចបន្តួច​ប៉ុណ្ណោះ​ [2] នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ចូល​ប្រើ​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​គោលដៅ​គោល​នយោបាយ [3]​។​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​រួម​នៃ​ការ​ផ្សារ​ភ្ជាប់​គម្លាត​រវាង​រដ្ឋាភិបាល​ និង​តួអង្គ​មិនមែន​រដ្ឋាភិបាល​ក្នុង​កិច្ច​សន្ទនា​អំពី​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​ អង្គការ​មូលនិធិ​អាស៊ី​ នឹង​រៀបចំ​ ស​ន្និសី​ទ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​ នៅ​ថ្ងៃ​ទី​២៦-២៧​ ខែមីនា​ ឆ្នាំ​២០២៤​។​ បន្ថែម​លើ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាតិ​ និង​តំបន់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទិន្នន័យ​ទូលាយ​ យើង​រំពឹង​ថា​ការ​ចូលរួម​ដោយ​សេរី​ និង​បរិ​យា​បន្ន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ នឹង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​នានា​ ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ក្នុង​ការ​ទទួលយក​ទិន្នន័យ​បើក​ទូលាយ​។​ ​ស​ន្និសី​ទជាតិ​​ទិន្នន័យ​បើក​ទូលាយ​​ ឆ្នាំ​២០២៤​ មានការ​គាំទ្រ​ពី​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ តាម​រយៈ​កម្មវិធី​ពន្លក​ចំណេះ​៖​ ទិន្នន័យ​ និង​ការ​ពិភាក្សា​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​។​ ​គោលបំណង​នៃ​ស​ន្និសី​ទ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​ បង្កើន​ការ​យកចិត្តទុកដាក់​ជា​សាធារណៈ​នៃ​ដំណើរការ​ និង​ឧបសគ្គ​ក្នុង​ការ​ទទួលយក​ទិន្នន័យ​បើក​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​តំបន់​ ដើម្បី​ប្រមូល​ធាតុ​ចូល​ និង​សំណូមពរ​ដើម្បី​រួមចំណែក​ដល់​សេចក្តី​ព្រាង​គោលនយោបាយ​ទិន្នន័យ​បើក​ទូលាយ​ និង​បទ​ប្ប​ញ្ញាតិ​អភិបាលកិច្ច​ទិន្នន័យ​ ដើម្បី​ជំរុញ​កិច្ច​ផ្តួចផ្តើម​តម្លាភាព​ និង​គណនេយ្យ​ភាព​ទិន្នន័យ​ក្នុង​វិស័យ​ចម្រុះ​ ដើម្បី​ពង្រឹង​បណ្តាញ​ទិន្នន័យ​បើក​ទូលាយ​នៅ​កម្ពុជា​ និង​តំបន់​ ​អ្នកចូលរួម​ ស​ន្និ​សី​ទ​ជាតិ​ទិន្នន័យ​បើក​ទូលាយ​ជាតិ​នឹង​ប្រមូលផ្តុំ​អ្នកចូលរួម​យ៉ាង​ហោច​ណាស់​ ៧៥​នាក់​ ដែល​មានបទពិសោធន៍​ផ្សេងៗ​គ្នា​ រួម​មាន​ តំណាង​រដ្ឋាភិបាល​ ក្រសួង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ វិស័យ​ឯកជន​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​បង្កើត​គោលនយោបាយ​ ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច​ ជន​មាន​ពិការ​ភាព​ ស្ត្រី​ និង​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ (LGBTQI+)​។​​ ​អ្នក​រៀបចំ​ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​វេទិកា​ទិន្នន័យ​បើក​ទូលាយ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្កើត​ទិន្នន័យ​ និង​ព័ត៌មាន​បច្ចុប្បន្នភាព​ និង​គួរ​ឱ្យ​ទុកចិត្ត​អំពី​បញ្ហា​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​ បង្ហាញ​ជា​សាធារណៈ​ក្នុង​ទម្រង់​ជា​ "​វេទិកា​តែ​មួយ​"​។​ អង្គការ​អូ​ឌី​ស៊ី​ លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​ត្រឹមត្រូវ​សម្រាប់​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ផ្អែក​លើ​ភស្តុ​តាង​ និង​តម្លាភាព​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​។​ អស់​រយៈពេល​ដប់​ឆ្នាំ​កន្លង​មកនេះ​ អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើការ​យ៉ាង​សកម្ម​ ដើម្បី​បង្កើន​បរិមាណ​ទិន្នន័យ​សាធារណៈ​ លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​កសាង​សមត្ថភាព​របស់​អ្នក​ពាក់ព័ន្ធ​។​ អង្គការ​អូ​ឌី​ស៊ី​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ក្នុង​វិស័យ​ទិន្នន័យ​ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ (ICT)​ ការ​ធ្វើ​ផែនទី​ និង​ GIS​ សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ការ​ស្រាវជ្រាវ​ ដើម្បី​ចងក្រង​ វិភាគ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ទម្រង់​ឌី​ជី​ថ​ល​ដែល​ងាយស្រួល​ប្រើ​ និង​អាច​ចូល​ប្រើ​បាន​។​ សម្ភារៈ​ដែល​មាននៅ​លើ​វេទិកា​អន​ឡាញ​របស់​អង្គការ​អូ​ឌី​ស៊ី​ រួម​មាន​សំណុំ​ទិន្នន័យ​ ទំព័រ​ប្រធានបទ​ព័ត៌មាន​ ផែនទី​អន្តរ​កម្ម​ ព័ត៌មាន​ និង​ឯកសារ​ច្បាប់​ ក្នុង​ចំណោម​ឯកសារ​ផ្សេងៗ​ទៀត​។​ អង្គការ​អូ​ឌី​ស៊ី​ មិន​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​ របៀបវារៈ​ ឬ​ការ​លំអៀង​ណាមួយ​ក្រៅពី​ការ​ផ្តល់​ព័ត៌មាន​សត្យ​នុ​ម័ត​ និង​អំពី​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​។​ ​អង្គការ​មូលនិធិ​អាស៊ី​ កំពុង​អនុវត្ត​កម្មវិធី​ ពន្លក​ចំណេះ​៖​ ទិន្នន័យ​ និង​កិច្ច​សន្ទនា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចន្លោះ​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដល់​ខែមិថុនា​ ឆ្នាំ​២០២៧​ ដោយ​មានការ​គាំទ្រ​ពី​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​។​ គោលដៅ​នៃ​កម្មវិធី​ ពន្លក​ចំណេះ​ទី​២​ គឺ​ការ​សម្រេចចិត្ត​លើ​គោលនយោបាយ​សាធារណៈ​ ដោយ​ផ្អែក​លើ​ភស្តុ​តាង​ និង​ត្រូវ​បាន​ជូនដំណឹង​ដោយ​ការ​សន្ទនា​រួម​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ និង​ក្លាយជា​បទដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

សន្និសីទស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

សន្និសីទនេះនឹងពិភាក្សាអំពីប្រវត្តិនៃគំនិតសេដ្ឋកិច្ច ការស្រាវជ្រាវសេដ្ឋកិច្ច និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍។ សន្និសីទនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតថ្នាក់បណ្ឌិត អ្នកសិក្សាស្រាវជ្រាវវ័យក្មេង និងអ្នកស្រាវជ្រាវក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម ដើម្បីចែករំលែកការស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេក្នុងរបៀបវារៈសិក្សា និងប្រវត្តិផ្សេងៗគ្នា ព្រមទាំងទទួលបានមតិកែលម្អលើការងាររបស់ពួកគេពីអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកអនុវត្តផ្ទាល់ផងដែរ។ កាលបរិច្ឆេទសំខាន់ៗ កាលបរិច្ឆេទកំណត់សម្រាប់ការដាក់កិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សេចក្តីជូនដំណឹងសម្រាប់ការជ្រើសរើសកិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់ស្នើកិច្ចការស្រាវជ្រាវពេញលេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សេចក្តីជូនដំណឹង​សម្រាប់​ការ​ជ្រើសរើសកិច្ចការស្រាវជ្រាវពេញលេញ និងអ្នកធ្វើបទបង្ហាញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កាលបរិច្ឆេទសន្និសីទ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការចុះឈ្មោះ៖ https://fs8.formsite.com/CNZLjX/rule2023/index សម្រាប់ព័ត៌មានបន្ថែម៖ https://rb.gy/w9n5q