
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។
ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/
ព្រឹត្តិការណ៍ផ្សេងទៀត
វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ២០២៣
កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៨ នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិតនឹងត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុននៅទីក្រុងក្យូតូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ប្រធានបទនៃវេទិកានេះគឺ៖ អ៊ីនធឺណិតដែលយើងចង់បាន - ការផ្តល់អំណាចដល់ប្រជាជនទាំងអស់។
កម្ពុជា អាយស៊ីធីខែម ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធីកម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេនឹងនាំមកនូវទស្សនវិស័យ និងជំនាញចម្រុះដល់ការពិភាក្សា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងនាំអ្នកចូលរួមប្រមាណ ២០០នាក់ នៅខេត្តសៀមរាប ដែលជាកន្លែងនៃបេតិកភណ្ឌពិភពលោកអង្គរ។
Tech Salon #12: តើAI ជួយការងារអ្វីខ្លះដល់សង្គមស៊ីវិល?
កម្មវិធី Tech Salon #12 នឹងពិភាក្សាគ្នាអំពី AI (ChatGPT& Google Bard) តើ AI បច្ចុប្បន្នអាចជួយអ្វីខ្លះសម្រាប់អង្គការសង្គមស៊ីវីលបានអ្វីខ្លះ? Tech Salon ប្រចាំ ខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ ចុះឈ្មោះជាមុន : https://forms.gle/5s1RE7fLbNEkzToD9