Learning Platform Close

លក្ខខណ្ឌនៃការប្រើប្រាស់

​សូម​ស្វាគមន៍​ការ​ចូល​មក​កាន់​គេហទំព័រ​ Learning​ Platform!​ នៅ​ពេល​អ្នក​ប្រើប្រាស់​គេហទំព័រ​ ឬ​គ្រប់​ព័ត៌មាន​ ទិន្នន័យ​ ឬ​ធនធាន​ទាំងឡាយ​ ដែល​មាននៅ​លើ​គេហទំព័រ​នេះ​ បាន​ន័យ​ថា​អ្នក​យល់ព្រម​គោរព​ប្រតិបត្តិ​តាម​បណ្តា​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​។​

​ការ​ប្រើប្រាស់​គេហទំព័រ​

  1. សិទ្ធិ​អ្នកនិពន្ធ​លើ​រាល់​អត្ថបទ​ ធនធាន​សិក្សា​ ស្លាក​សញ្ញា​ និង​ គំនូរ​រចនា​ដើម​ បង្កើត​ដោយ​ និង​បោះពុម្ពផ្សាយ​នៅ​លើ​គេហទំព័រ​នេះ​ គឺជា​កម្មសិទ្ធិ​របស់​ អូ​ឌី​ស៊ី​និង​ដៃគូ​អនុវត្តន៍​គម្រោង​។​ Learning​ Platform​ ផ្តល់​ឱ្យ​អ្នក​នូវ​អាជ្ញាប័ណ្ណ​ មិន​ផ្តាច់មុខ​ និង​មិន​អាច​ផ្ទេរ​បាន​ ក្នុង​ការ​ប្រើប្រាស់​ និង​ថតចម្លង​ សម្រប​យក​តាម​ ចែកចាយ​ និង​ការ​ប្រើប្រាស់​ផ្សេង​ទៀត​ លើ​ខ្លឹមសារ​នៅ​លើ​គេហទំព័រ​ ស្រប​តាម​បណ្តា​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​នេះ​។​
  2. អ្នក​យល់ព្រម​មិន​៖
    • ​លក់​ ជួល​ ផ្តល់​អាជ្ញាប័ណ្ណ​បន្ត​ ឬ​ ធ្វើ​សកម្មភាព​ដទៃ​ផ្សេង​ទៀត​ សំដៅ​ផ្តល់​ខ្លឹមសារ​ នៅ​លើ​គេហទំព័រ​ នេះ​ទៅ​ភាគី​ទី​បី​ ក្នុង​គោលបំណង​ស្វែងរក​ប្រាក់​ចំណេញ​ ជា​ជាង​គ្រាន់តែ​ជា​តម្លៃ​ដែល​អ្នក​ចំណាយ​ សម្រាប់​ការ​ប្រើប្រាស់​ កែសម្រួល​ ឬ​ ចែកចាយ​ខ្លឹមសារ​នៃ​គេហទំព័រ​នេះ​ (​ឧទាហរណ៍​ តម្លៃ​បោះពុម្ព​)
    • ​បង្ហាញ​ខ្លឹមសារ​នៃ​គេហទំព័រ​នេះ​ ដូច​ជា​កម្មសិទ្ធិ​របស់​ខ្លួន​
    • ​កែប្រែ​ខ្លឹមសារ​ទោះ​ក្រោម​រូបភាព​ណា​ ដែល​នាំ​ឱ្យ​មានការ​បកស្រាយ​ច្រឡំ​ បន្លំ​ ឬ​ បង្អាប់​ ដល់​ខ្លឹមសារ​នៃ​គេហទំព័រ​នេះ​។​
  3. ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​គេហទំព័រ​នេះ​ អ្នក​អាច​ផ្ញើ​ទិន្នន័យ​ និង​ធនធាន​នានា​ មក​កាន់​ Learning​ Platform​ ឬ​ អូ​ឌី​ស៊ី​។​ តាម​រយៈ​ការ​ផ្ញើ​ ទិន្នន័យ​ ឬ​ធនធាន​សិក្សា​នេះ​ អ្នក​ត្រូវ​ធានា​ថា​ អ្នកជា​ម្ចាស់​លើ​ខ្លឹមសារ​ ឬ​អ្នកមាន​កា​យល់ព្រម​ពី​ម្ចាស់​ ក្នុង​ការ​ផ្ញើ​ខ្លឹមសារ​ទាំងនោះ​មក​កាន់​ពួក​យើង​។​ អ្នក​នៅ​តែ​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ទៅ​លើ​ខ្លឹមសារ​ របស់​អ្នក​ផ្ទាល់ខ្លួន​ ប៉ុន្តែ​តាម​រយៈ​ការ​ផ្ញើ​មក​កាន់​ Learning​ Platform​ អ្នក​យល់ព្រម​ឱ្យ​យើង​អាច​ធ្វើការ​រក្សា​ កែប្រែ​ បោះពុម្ពផ្សាយ​ ដាក់​បង្ហាញ​ ឬ​ ចែកចាយ​ខ្លឹមសារ​ ទោះ​ក្រោម​ទម្រង់​ណា​ ដោយ​មិន​តម្រូវ​បង់ប្រាក់​ទៅ​ឱ្យ​អ្នក​។​
  4. ​Learning​ Platform​ មិន​ធ្វើការ​ធានា​អំពី​ខ្លឹមសារ​លើ​គេហទំព័រ​ និង​មិន​ទទួលខុសត្រូវ​លើ​ការ​ប្រើប្រាស់​ខ្លឹមសារ​របស់​អ្នក​ឡើយ​។​
  5. Learning​ Platform​ រក្សា​សិទ្ធិ​ធ្វើ​បច្ចុប្បន្នភាព​ កែប្រែ​ ឬ​ ដក​ខ្លឹមសារ​ចេញ​ គ្រប់ពេលវេលា​។​
  6. អ្នក​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ សម្រាប់​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​អ្នកមាន​ ជាមួយនឹង​អ្នក​ប្រើប្រាស់​គេហទំព័រ​ផ្សេង​ទៀត​។​

​ការ​ប្រកាស​ទទួលស្គាល់​លើ​ការ​ប្រើប្រាស់​ខ្លឹមសារ​របស់​ Learning​ Platform

  1. ខ្លឹមសារ​នៅ​លើ​គេហទំព័រ​នេះ​ ផលិត​ដោយ​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​ និង​ត្រូវ​បាន​ផ្តល់​ឱ្យ​ប្រើប្រាស់​ក្រោម​អាជ្ញាប័ណ្ណ​ Creative Attribution-NonCommercial-ShareAlike​ 4.0​ International​ (CC​ BY-NC-SA​ 4.0)។
  2. ប្រសិនបើ​អ្នក​ផលិត​ជា​ថ្មី​ និង​ចែកចាយ​ខ្លឹមសារ​គេហទំព័រ​នេះ​ អ្នក​ត្រូវ​បង្ហាញ​ពី​ប្រភព​ខ្លឹម​សារបាន​មក​ពី​ Learning​ Platform​ ឱ្យ​បាន​សមរម្យ​ ផ្តល់​តំណ​ភ្ជាប់​ទៅ​កាន់​អាជ្ញាប័ណ្ណ​ និង​ ចង្អុលបង្ហាញ​អំពី​ការ​កែប្រែ​ប្រសិនបើ​មាន​។​ អ្នក​អាច​ធ្វើការ​បង្ហាញ​ប្រភព​នេះ​ នៅ​ក្នុង​បែបផែន​សមរម្យ​ណាមួយ​ ប៉ុន្តែ​មិន​ត្រូវ​ បង្ហាញ​ថា​ Learning​ Platform​ គាំទ្រ​អ្នក​ ឬ​ការ​ប្រើប្រាស់​របស់​អ្នក​។​
  3. ShareAlike​ –​ ប្រសិនបើ​អ្នក​ បញ្ចូល​ បំ​លែង​ ឬ​បង្កើត​បន្ថែម​ លើ​ខ្លឹមសារ​ផលិត​ ឬ​បង្កើត​រួច​ដោយ​ Learning​ Platform​ អ្នក​ត្រូវ​ចែកចាយ​ការ​ចូលរួម​ចំណែក​របស់​អ្នក​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ដូច​គ្នា​នឹង​ អាជ្ញាប័ណ្ណ​ដើម​។​
  4. Learning​ Platform​ សូម​ផ្តល់​យោបល់​លើ​បែបផែន​នៃ​ការ​បង្ហាញ​ ប្រភព​ខ្លឹមសារ​ តាម​ករណី​ប្រើប្រាស់​នីមួយៗ​ ដូច​ខាងក្រោម​៖
  • ដោយ​ចែករំលែក​៖​ ចម្លង​ ចែកចាយ​ និង​ប្រើប្រាស់​ខ្លឹមសារ​របស់​ Learning​ Platform​។​
  • “[​ចំណងជើង​នៃ​ខ្លឹមសារ​ផលិត​/​បង្កើត​ដោយ​ Learning​ Platform​ ជាមួយនឹង​តំណ​ភ្ជាប់​]”​ ដោយ​ Learning​ Platform​ ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-SA​ 4.0​។​
  • ដោយ​បង្កើត​ថ្មី​៖​ បោះពុម្ពផ្សាយ​ស្នារ​ដៃ​ផលិត​/​បង្កើត​រួច​ ដោយ​ប្រើប្រាស់​ខ្លឹមសារ​ Learning​ Platform​។​
  • ​ស្នារ​ដៃ​នេះ​ (“[​ចំណងជើង​នៃ​ស្នារ​ដៃ​របស់​អ្នក​ ជាមួយនឹង​តំណ​ភ្ជាប់​]”)​ គឺជា​ស្នារ​ដៃ​ ក្លា​យមក​ពី​ “[​ចំណងជើង​នៃ​ខ្លឹមសារ​ផលិត​/​បង្កើត​ដោយ​ Learning​ Platform​ ជាមួយនឹង​តំណ​ភ្ជាប់​]”​ ដោយ​ Learning​ Platform​ ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-SA​ 4.0​។​ “[​ចំណងជើង​នៃ​ស្នារ​ដៃ​របស់​អ្នក​នៅ​ទី​នេះ​]”​ ផ្តល់​ឱ្យ​ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-SA​ 4.0​ ដោយ​ “[​ឈ្មោះ​របស់​អ្នក​]”​។​
  • ដោយ​យក​លំនាំ​តាម​៖​ បោះពុម្ពផ្សាយ​ស្នារ​ដៃ​កែប្រែ​ បំ​លែង​ និង​បង្កើត​បន្ថែម​លើ​ខ្លឹមសារ​ Learning​ Platform​។​
  • ​ស្នារ​ដៃ​នេះ​ (“[​ចំណងជើង​នៃ​ស្នារ​ដៃ​របស់​អ្នក​ ជាមួយនឹង​តំណ​ភ្ជាប់​នៅ​ទី​នេះ​]”)​ គឺជា​ការ​យក​លំនាំ​តាម​ “[​ចំណងជើង​នៃ​ខ្លឹមសារ​ផលិត​/​បង្កើត​ដោយ​ Learning​ Platform​ ជាមួយនឹង​តំណ​ភ្ជាប់​]”​ ដោយ​ Learning​ Platform​ ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-SA​ 4.0​ (​ពន្យល់​ដោយ​សង្ខេប​អំពី​ការ​កែប្រែ​ ឬ​ការ​បំ​លែង​)​។​ “[​ចំណងជើង​ស្នារ​ដៃ​របស់​អ្នក​នៅ​ទី​នេះ​]”​ ផ្តល់​ឱ្យ​ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-NC-SA​ 4.0​ ដោយ​ “[​ឈ្មោះ​របស់​អ្នក​]”​។​

នៅ​ក្នុង​កាលៈទេសៈ​ណា​ ដែល​ការ​ផ្តល់​តំណ​ភ្ជាប់​ជាមួយនឹង​ការ​បង្ហាញ​ប្រភព​របស់​ស្នារ​ដៃ​មិន​អាច​ធ្វើ​ទៅ​បាន​តាម​បច្ចេកទេស​ អ្នក​ត្រូវ​បង្ហាញ​នៅ​លើ​ការ​កត់សម្គាល់​ខាងលើ​នូវ​អាសយដ្ឋាន​គេហទំព័រ​ នៃ​ខ្លឹមសារ​/​ទិន្នន័យ​/​ធនធាន​ Learning​ Platform​។​

ការ​ប្រើប្រាស់​មិន​អាច​ទទួលយក​បាន​

អ្នក​យល់ព្រម​ មិន​ចូល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​មិន​អាច​ទទួលយក​បាន​ដោយ​គេហទំព័រ​។​ ការ​ប្រើប្រាស់​មិន​អាច​ទទួលយក​បាន​ រាប់​បញ្ចូល​ (​មិន​កំណត់​នៅ​ត្រឹមតែ​)៖

  • ធ្វើ​សកម្មភាព​ដែល​ខុស​នឹង​ច្បាប់​ក្នុង​ប្រទេស​របស់​អ្នក​ ឬ​លើកកម្ពស់​ ឬ​បញ្ជា​ នៅ​ក្នុង​សកម្មភាព​ខុសច្បាប់​។​
  • ​បញ្ជូន​សម្ភារៈ​ ដែល​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​ភាគី​ផ្សេង​ទៀត​ ដូច​ជា​ការ​ការពារ​សិទ្ធិ​អ្នកនិពន្ធ​
  • បញ្ជូន​សម្ភារៈ​ ដែល​បុគ្គល​សាមញ្ញ​អាច​យល់​ដឹង​ថា​ មាន​បំណង​មិនល្អ​ ធ្វើ​ឱ្យ​អាក់អន់ចិត្ត​ មាន​បំណង​បង្កាច់បង្ខូច​ រំលោភ​បំពាន​ បៀតបៀន​ ឬ​ញុះញង់​ឱ្យ​មានការ​ស្អប់​
  • ប្រើប្រាស់​អត្តសញ្ញាណ​មិន​ត្រឹមត្រូវ​ ឬ​លួច​ពី​អ្នក​ដទៃ​
  • បញ្ជូន​កូដ​ព្យាបាទ​ មេរោគ​ ពពួក​ត្រូ​ជែ​ន​ ឬអ្វី​ផ្សេង​ទៀត​ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្ទាំង​ព័ត៌មាន​ ឬ​បង្អាក់​ដំណើរការ​គេហទំព័រ​ ឬ​ការ​ចូល​ទៅ​គេហទំព័រ​របស់​អ្នក​ប្រើប្រាស់​
  • បញ្ជូន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ កា​រលើ​កម្ពស់​ខាង​នយោបាយ​ ឬ​សាសនា​ សំបុត្រ​ជា​ខ្សែ​សង្វា​ក់​ ការ​ប្រាស្រ័យ​ទាក់ទង​ជាស​ង្វា​ក់​ ឬ​ការ​ចែកចាយ​សារ​ដែល​គេ​មិន​ចង់បាន​ក្នុង​ទ្រង់ទ្រាយ​ច្រើន​សន្ធឹក​។​
  • បញ្ជូន​សម្ភារៈ​ ដែល​ក្លែង​ការ​ធានា​អះអាង​អំពី​ការ​គាំទ្រ​របស់​ Learning​ Platform​។​

លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សម្រាប់​ភាគី​ទី​បី​

ការ​ព្រមព្រៀង​ខ្លះ​នៅ​លើ​គេហទំព័រ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាគី​ទី​បី​ ដែល​មាន​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​របស់​ពួក​គេ​ផ្ទាល់​។​ ចំណុច​នេះ​ ត្រូវ​បាន​ចង្អុលបង្ហាញ​ច្បាស់​ នៅ​លើ​ទំព័រ​ទាំងឡាយ​ដែល​មាន​ខ្លឹមសារ​ប្រភេទ​នេះ​។​ សម្រាប់​ខ្លឹមសារ​ប្រភេទ​នេះ​ អ្នក​យល់ព្រម​ គោរព​តាម​ខណ្ឌ​នៃ​ការ​ប្រើប្រាស់​របស់​ភាគី​ទី​បី​។​
​គេហទំព័រ​ភ្ជាប់​មក​ជាមួយ​

គេហទំព័រ​នេះ​ មាន​នាំ​មក​ជាមួយ​នូវ​គេហទំព័រ​ក្រៅ​ផ្សេង​ទៀត​។​ គេហទំព័រ​ទាំងនេះ​ ត្រូវ​បាន​ផ្តល់​ឱ្យ​ដើម្បី​ជួយ​អ្នក​ ស្វែងរក​ទិន្នន័យ​ ព័ត៌មាន​ ឬ​ធនធាន​សិក្សា​ ដែល​អាច​ជា​ចំណាប់អារម្មណ៍​សម្រាប់​អ្នក​។​ គ្មាន​តំណ​ភ្ជាប់​ទៅ​នឹង​គេហទំព័រ​ក្រៅ​ផ្សេង​ណាមួយ​ ទទួល​បានការ​គាំទ្រ​ ការ​ផ្តល់​ជា​អនុសាសន៍​ ឬ​ការ​ធានា​អះអាង​អំពី​ខ្លឹមសារ​ ឬ​ការ​ប្រតិបត្តិ​នៃ​គេហទំព័រ​ភ្ជាប់​មក​ជាមួយនឹង​គេហទំព័រ​ Learning​ Platform​ ទេ​។​

ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​

Learning​ Platform​ សូម​រក្សា​សិទ្ធិ​ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ គ្រប់ពេលវេលា​ និង​ដោយ​ពុំ​ចាំបាច់​មានការ​ជូនដំណឹង​ជា​មុន​ឡើយ​។​ លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​រួច​ នឹង​អនុវត្ត​ចាប់ពី​ពេល​ផ្សាយ​នៅ​លើ​គេហទំព័រ​នេះ​។​ ព័ត៌មាន​ ដែល​ថា​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​មានការ​ផ្លាស់​ប្តូរ​ នឹង​ត្រូវ​ប្រកាស​នៅ​លើ​គេហទំព័រ​នេះ​ នៅ​ពេល​លក្ខខណ្ឌ​ទាំងនោះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​។​