Learning Platform Close

ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព

អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់​ទឹក​ចិត្ត មិន​ហ៊ាន​ចេញ​ក្រៅ ឬ​ប្រឈម​មុខ​នឹង​បញ្ហាឡើយ។ ពេល​ខ្លះ​អ្នកស្រី​គិត​ថា​ចង់នឹងបញ្ចប់​ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬ​មានការជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្តភ័ក្តិ​របស់​អ្នកស្រី​ឡើយ ផ្ទុយទៅវិញបែជាត្រូវ​បាន​ឪពុកម្ដាយ​ស្តីបន្ទោស​ថា​មិន​អត់ធ្មត់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​ជា​ស្ត្រី​ល្អ​ម្នាក់ទៅវិញ​។

ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។

នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ “បញ្ចប់អំពើហិង្សាលើស្ត្រី”។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។

រឿងរ៉ាវស្រដៀងគ្នា

398

ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ

គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។ លោក ឡាវ ប៊ុនឌីញ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អាយុ​២៧​ឆ្នាំ រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ភូមិ​ប៉ាក់​ធំ ឃុំ​ប៉ាក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ លោកមាន​បំណង​ចង់​ចែក​រំលែក​វប្បធម៌ និង​សំឡេង​របស់​គាត់​ជាមួយ​ទស្សនិកជន​កាន់​តែ​ទូលំ​ទូលាយ​តាម​រយៈ​បណ្តាញ​សង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។

452

អ្នកហាត់ការឈ្មោះ រម៉ាម លៀប របស់អង្គការសង្គមស៊ីវិល (CSS) បានចែករំលែកបទពិសោធន៍ហាត់ការរបស់ខ្លួន

អង្គការសង្គមស៊ីវិល (CSS) បានផលិតវីដេអូខ្លីមួយ ដើម្បីរំលេចពីបទពិសោធន៍កម្មសិក្សារបស់អតីតអ្នកហាត់ការផ្នែកទំនាក់ទំនងរម៉ាម លៀប និងជាយុវជនជនជាតិដើមភាគតិចចារ៉ាយផងដែរ។ វីដេអូ​នេះ​ត្រូវ​បាន​សាធារណជន​​ចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មានអ្នកចូលចិត្ត ប្រមាណ ១៥០ ដង ចែក​រំលែក ៥២ ដង និង​មាន​អ្នក​ចូល​មើល ២៧០០ ដង​នៅ​លើហ្វេសប៊ុក។

541

វីដេអូរបស់អង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL) ស្តីពីសិទ្ធិឌីជីថល និងវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គម

វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើប្រធានបទសិទ្ធិមនុស្ស សិទ្ធិឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងនិន្នាការឌីជីថលនៅកម្ពុជា។ លទ្ធផលមុន និងក្រោយការធ្វើតេស្តបានបង្ហាញថា ៧៣% នៃសិក្ខាកាមបានធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុវត្ថិភាពឌីជីថល និងសិទ្ធិ។