
កិច្ចពិភាក្សាតុមូលថ្នាក់ជាតិសម្រាប់កម្ពុជា Partner2Connect (P2C) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-៩ ខែកក្កដា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំក្នុងប្រទេសនេះនឹងផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ទាំងកម្រិតពិភពលោក និងថ្នាក់ជាតិ ដើម្បីរួមគ្នាស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងកំណត់ការឆ្លើយតបដ៏ល្អបំផុតចំពោះការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការកៀងគរការសន្យា P2C ថ្មី និងការជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។
គោលបំណងនៃកិច្ចពីភាក្សាតុមូលមានដូចខាងក្រោម៖
- បង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមការផ្លាស់ប្តូរឌីជីថល គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ឱកាសដែលមានស្រាប់ និងគម្លាតនៃការអភិវឌ្ឍន៍។
- ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា រួមមានរដ្ឋាភិបាល អង្គការ P2C ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងបណ្ឌិតសភា ដើម្បីពិភាក្សា និងតម្រឹមលើវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ និងគោលដៅ។
- ប្រមូលការសន្យាបន្ថែមរបស់ P2C ដើម្បីដោះស្រាយគម្លាត និងអាទិភាពរបស់កម្ពុជា និងសម្របសម្រួលភាពជាដៃគូប្រកបដោយនិរន្តរភាព។
សួមចូលទៅកាន់តំណភ្ជាប់នេះសម្រាប់ពត័មានបន្ថែម។
ព្រឹត្តិការណ៍ផ្សេងទៀត
Geo for Good Summit
វេទិកានេះសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ (ឬចង់រៀនប្រើប្រាស់) ឧបករណ៍គូសផែនទីរបស់យើង (ដូចជា Google Earth, Earth Engine, Environmental Insights Explorer, និង My Maps) សម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈការចូលរួមក្នុងវេទិកានេះ អ្នកនឹងមានឱកាសសិក្សាអំពីបច្ចេកវិទ្យាផែនទីរបស់យើង ទទួលព័ត៌មានថ្មីៗចុងក្រោយបំផុត និងស្វែងយល់ពីរបៀបដែលអ្នកផ្សេងកំពុងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់ផលប៉ះពាល់។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យដើម្បីចូលរួមវេទិកាដោយផ្ទាល់បានកន្លងផុតទៅហើយ។ ប្រសិនបើអ្នកបានដាក់ពាក្យសុំចូលរួមរួចហើយ អ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដាក់ពាក្យរបស់អ្នកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) នឹងរៀបចំទិវាទិន្នន័យបើកទូលាយ (ODD) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើ "ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។" ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ នឹងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីក្តីកង្វល់ និងចែករំលែកបទពិសោធន៍របស់ពួកគេ ព្រមទាំងឱកាសចូលមកពិភាក្សាអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។ សកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញពីអ្នកជំនាញទិន្នន័យបើកទូលាយ និងកម្មវិធី Hackathons អាចបំភ្លឺចំណេះដឹងរបស់ក្រុមងាយរងគ្រោះអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។ សូមកុំខកខានឱកាសនេះក្នុងបង្កើតបណ្តាញជាមួយអ្នកចូលចិត្តទិន្នន័យបើកទូលាយផ្សេងទៀត រៀនជំនាញថ្មីៗ និងរួមចំណែកដល់ពិភពលោកដែលកាន់តែបើកទូលាយ និងបរិយាបន្ន។ ជនមានពិការភាពគ្រប់រួបត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ កម្មវិធី៖ ភាសាអង់គ្លេស និង ភាសាខ្មែរ ចុះឈ្មោះឥឡូវនេះ៖ http://tinyurl.com/m78knss7
កិច្ចប្រជុំកំពូលសកលនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ ឆ្នាំ២០២៥
នៅចុងឆ្នាំ ២០២៥ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសកលនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP) ឆ្នាំ២០២៥ នៅទីក្រុង Vitoria-Gasteiz ប្រទេសអេស្ប៉ាញ។ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំតំណាងជាន់ខ្ពស់ជាង ២០០០ នាក់នៃរដ្ឋាភិបាល មេដឹកនាំសង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អបំផុត និងវឌ្ឍនភាពលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបើកចំហ និងការអនុវត្តលើបញ្ហាសំខាន់ៗ។ នៅឯកិច្ចប្រជុំកំពូលសកល OGP ឆ្នាំ ២០២៥ យើងនឹងទទួលស្គាល់កំណែទម្រង់ដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតដែលបានដាក់ជូនកម្មវិធី Open Gov Challenge តាមរយៈ Open Gov Awards ដោយអបអរសាទរការច្នៃប្រឌិត និងវឌ្ឍនភាពនៅក្នុងរដ្ឋាភិបាលបើកទូលាយ។