Learning Platform Close

Tech Salon #17: របៀបប្រើ ChatGPT សម្រាប់ប្រសិទ្ធភាពការងាររដ្ឋបាល

កម្មវិធី Tech Salon នឹងជជែកពី​ប្រធានបទ ChatGPT prompt សម្រាប់ការងាររដ្ឋបាល សង្ខេបរបាយការណ៍ ឬការងារវិភាគទិន្នន័យព័ត៌មានពីបណ្តាងញសង្គម សម្រាប់អង្គការសង្គមស៊ីវិល។

Tech Salon ប្រចាំខែដែលអញ្ជើញ វាគ្មិន ពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។

ចុះឈ្មោះជាមុន៖ https://forms.gle/gUBe4B6dzsWnP9x37

ព្រឹត្តិការណ៍ផ្សេងទៀត

ពិធីសម្ពោធជាផ្លូវការ Learning Platform

សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកចូលរួមប្រហែល ៤៥នាក់ មកពីអង្គការផ្សេងៗគ្នាដែលមានបទពិសោធន៍លើប្រធានបទទាក់ទងនឹងការអប់រំ បរិស្ថាន និងធនធានធម្មជាតិ យេនឌ័រ សារព័ត៌មាន និងជំនួយផ្នែកច្បាប់ រួមទាំងសមាជិកគម្រោងអង្គការសង្គមស៊ីវិល (CSS) អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកស្រាវជ្រាវ យុវជននិងស្ត្រីជនជាតិដើមភាគតិច។ អ្នកចូលរួមចំនួនពី ១០ ទៅ ១៥ នាក់នៅក្នុងខេត្តគោលដៅនឹងត្រូវបានអញ្ជើញផងដែរ។ គោលបំណង៖ ដើម្បីណែនាំជាផ្លូវការនូវគេហទំព័រ Learning Platform និងដំណើរការអភិវឌ្ឍវេទិកានេះ។ ដើម្បីប្រមូលមតិអ្នកចូលរួម និងការផ្ដល់យោបល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ លើការរចនា និងមុខងារនានា។ ដើម្បីអំពាវនាវឱ្យមានកិច្ចសហការតាមរយៈការចែករំលែកទិន្នន័យ និងធនធានឯកសារ។ អំពីអ្នករៀបចំកម្មវិធី៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជា តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) សម្រាប់គម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) បានអភិវឌ្ឍន៍វេទិកាសិក្សាអនឡាញថ្មីមួយ ដែលមានឈ្មោះថា Learning Platform ដែលនឹងដើរតួជាមជ្ឈមណ្ឌលចែករំលែកចំណេះដឹងដោយសេរីនិងឥតគិតថ្លៃ ប្រមូលផ្តុំដោយឧត្តមានុវត្តន៍ និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

សន្និសីទស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

សន្និសីទនេះនឹងពិភាក្សាអំពីប្រវត្តិនៃគំនិតសេដ្ឋកិច្ច ការស្រាវជ្រាវសេដ្ឋកិច្ច និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍។ សន្និសីទនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតថ្នាក់បណ្ឌិត អ្នកសិក្សាស្រាវជ្រាវវ័យក្មេង និងអ្នកស្រាវជ្រាវក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម ដើម្បីចែករំលែកការស្រាវជ្រាវ និងផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេក្នុងរបៀបវារៈសិក្សា និងប្រវត្តិផ្សេងៗគ្នា ព្រមទាំងទទួលបានមតិកែលម្អលើការងាររបស់ពួកគេពីអ្នកស្រាវជ្រាវជាន់ខ្ពស់ និងអ្នកអនុវត្តផ្ទាល់ផងដែរ។ កាលបរិច្ឆេទសំខាន់ៗ កាលបរិច្ឆេទកំណត់សម្រាប់ការដាក់កិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សេចក្តីជូនដំណឹងសម្រាប់ការជ្រើសរើសកិច្ចការស្រាវជ្រាវសង្ខេប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់ស្នើកិច្ចការស្រាវជ្រាវពេញលេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ សេចក្តីជូនដំណឹង​សម្រាប់​ការ​ជ្រើសរើសកិច្ចការស្រាវជ្រាវពេញលេញ និងអ្នកធ្វើបទបង្ហាញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កាលបរិច្ឆេទសន្និសីទ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ការចុះឈ្មោះ៖ https://fs8.formsite.com/CNZLjX/rule2023/index សម្រាប់ព័ត៌មានបន្ថែម៖ https://rb.gy/w9n5q

Tech Salon #7: ការបង្កើតមាតិកាវីដេអូ

  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
  • ៩:០០ - ១១:០០ ព្រឹក
  • Blockchain Cafe

នេះជាលើកទី ៧​ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក? Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី - Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល - Film Reel អ្នកសម្របសម្រួល ជី សុផាត - Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836