
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។
វាគ្មិន៖ លោក ជី សុផាត
ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9
ព្រឹត្តិការណ៍ផ្សេងទៀត
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃ GIS និងការប្រើប្រាស់ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឺះ នៃប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ QGIS។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី QGIS សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សម្រាប់ការចុះឈ្មោះ៖ https://bit.ly/43eJOOZ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ២៤ កក្កដា ២០២៣ ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ២៦ កក្កដា ២០២៣ ថ្ងៃបណ្តុះបណ្តាលៈ ០២-០៤ សីហា ២០២៣
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥
អាហារូបករណ៍វិជ្ជាជីវៈវ័យក្មេងកាណាដា ២០២៥ គឺជាជំពូកថ្មីដ៏គួរឱ្យរំភើបនៃកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈវ័យក្មេង ដែលឧទ្ទិសដល់ការបង្កើនសក្តានុពលភាពជាអ្នកដឹកនាំរបស់យុវជនក្រោមអាយុ ៤០ ឆ្នាំ។ គំនិតផ្តួចផ្តើមនេះផ្តោតលើវិធីសាស្រ្តសិក្សាប្រកបដោយបទពិសោធន៍ និងប្រកបដោយភាពច្នៃប្រឌិត ផ្តល់សិទ្ធិអំណាចដល់អ្នកចូលរួមឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ និងមានសមត្ថភាពខ្ពស់។ ចុះឈ្មោះនៅទីនេះ៖ https://youngprofessionalfellowship.org/canada/
Tech Salon #7: ការបង្កើតមាតិកាវីដេអូ
នេះជាលើកទី ៧ របស់កម្មវិធី Tech Salon នឹងមានកិច្ចពិភាក្សាអំពីប្រធានបទ ការបង្កើតមាតិកាវីដេអូពិបាកណាស់មែនទេ? តើមានឧបករណ៍អ្វីខ្លះ ឬរើសឧករណ៍បែបណាត្រឹមត្រូវក្នុងការថត និងកាត់វីដេអូ? តើអ្នកត្រូវរៀបចំសាច់រឿបបែបណា ក្នុងមាតិការបស់អ្នក? Tech Salon ប្រចាំខែអញ្ជើញវាគ្មិនពីអង្គការសង្គមស៊ីវិល អ្នកជំនាញ មកចែករំលែកពីបទពិសោធ ទាក់ទងនិង ការប្រើប្រាស់បច្ចេកវិទ្យារបស់ស្ថាប័ន ដើម្បីរៀនពីគ្នាទៅវិញទៅមក និងលើកកំពស់ការប្រើប្រាស់ ICT សំរាប់ការងារសង្គម។ វាគ្មិន ម៉ៅ ចាន់ឌី អ្នកបង្កើតមាតិកា ចាន់ឌី - Chandy និង/ ទីប្រឹក្សា ក្រុមហ៊ុន កសាង ឯ.ក វាគ្មិន៖ សក្តិ សេរីវុឌ្ឍ អ្នកបង្កើតមាតិកា ផេក ដុំហ្វីល - Film Reel អ្នកសម្របសម្រួល ជី សុផាត - Sophat Chy ក្រុមការងារ ក្រុមហ៊ុន កសាង ឯ.ក ចុះឈ្មោះជាមុន https://forms.gle/NYorKQscMfLjcj836