
សន្និសិទជាតិលើកទី៣ ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)មានគោលបំណងដោះស្រាយគម្លាតចំណេះដឹងទាក់ទងនឹងការអនុវត្តគោលនយោបាយ និងចំណុចដៅនៃ SDG4 របស់កម្ពុជា និងការប្តេជ្ញាចិត្តនៃការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ (TES) និងដើម្បីប្រមូលផ្តុំសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតួអង្គរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីរបៀបដែលភាគីពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់អាចចូលរួមក្នុងការធ្វើបរិវត្ត ពង្រឹងប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំក្នុងបរិបទកម្ពុជា។
ចុះឈ្មោះ៖ https://questionpro.com/t/AVgOrZzEfA
កម្មវិធីទាំងស្រុងជា PDF៖ ទាញយក
ព្រឹត្តិការណ៍ផ្សេងទៀត
វេទិកាអភិបាលកិច្ចអ៊ីនធឺណិត ឆ្នាំ២០២៦
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២១ នៃ វេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤–១៨ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ព័ត៌មានបន្ថែមនឹងផ្សព្វផ្សាយនៅលើទំព័រក្នុងពេលឆាប់ៗខាងមុខ។ អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះក្នុងព្រឹត្តិបត្រ IGF ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការរៀបចំ IGF និងសកម្មភាពរវាងសម័យប្រជុំ។
កម្ពុជា អាយស៊ីធីខែម ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធីកម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេនឹងនាំមកនូវទស្សនវិស័យ និងជំនាញចម្រុះដល់ការពិភាក្សា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងនាំអ្នកចូលរួមប្រមាណ ២០០នាក់ នៅខេត្តសៀមរាប ដែលជាកន្លែងនៃបេតិកភណ្ឌពិភពលោកអង្គរ។
Tech Salon #10: ណែនាំវិធានសុវត្ថិភាពគណនីហ្វេសប៊ុក និងតេឡេក្រាម
កម្មវិធី Tech Salon #10 នឹងមានចែករំលែកអំពីប្រធានបទ ណែនាំវិធានសុវត្ថិភាពគណនី ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងការកំណត់ និងមូលហេតុមួយចំនួនដែលនាំឲ្យគេអាចវាយប្រហារអ្នកបាន និងវិធានការពារ។ វាគ្មិន៖ លោក ជី សុផាត ចុះឈ្មោះជាមុន https://forms.gle/JTcwzcMEnUy6sWyi9