សន្និសីទរដ្ឋភាគី គឺជាកន្លែងបង្កើតគោលនយោបាយសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ។ វាគាំទ្ររដ្ឋភាគី និងប្រទេសហត្ថលេខីក្នុងការអនុវត្តអនុសញ្ញារបស់ពួកគេ និងផ្តល់ការណែនាំអំពីគោលនយោបាយដល់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដើម្បីអភិវឌ្ឍ និងអនុវត្តសកម្មភាពប្រឆាំងអំពើពុករលួយ។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.unodc.org/unodc/en/corruption/COSP/conference-of-the-states-parties.html
ព្រឹត្តិការណ៍ផ្សេងទៀត
CDRI: អំពាវនាវរកមូលន័យសង្ខេបសម្រាប់សន្និសីទថ្នាក់តំបន់
CDRI មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកស្រាវជ្រាវដែលធ្វើការលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលកំពុងប្រឈមមុខនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ដើម្បីដាក់មូលន័យសង្ខេបសម្រាប់សន្និសីទថ្នាក់តំបន់មួយ។ សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រធានបទនឹងផ្តោតលើ \"ការងើបឡើងវិញនៃសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ៖ ភាពមិនប្រាកដប្រជានៃព្រឹត្តិការណ៍ខាងក្រៅ និងការអភិវឌ្ឍន៍ប្រកបដោយបរិបន្ន\"។ ប្រសិនលោកអ្នកចាប់អារម្មណ៍ សូមធ្វើការដាក់មូលន័យសង្ខេបតាមតំណនេះ៖ https://tinyurl.com/24hsc986 ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លម្អិតអំពីសន្និសីទអាចស្វែងរកបាននៅទីនេះ។សូមទំនាក់ទំនងទៅកាន់លោក និត្យ កុសល តាមរយៈ kosal.nith@cdri.kh សម្រាប់ព័ត៌មានបន្ថែម។
កិច្ចប្រជុំកំពូលយុវជនកូរ៉េឆ្នាំ ២០២៥
កិច្ចប្រជុំកំពូលយុវជនកូរ៉េឆ្នាំ ២០២៥ ផ្តួចផ្តើមដោយ Youth Break the Boundaries គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលនេះមានប្រធានបទដ៏មានអានុភាពនៃគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ដែលមានស្លាកសញ្ញាវប្បធម៌រស់នៅ កេរ្តិ៍ដំណែលយូរអង្វែង។កិច្ចប្រជុំកំពូលនេះមានគោលបំណងប្រមូលផ្តុំមេដឹកនាំវ័យក្មេងមកពីជុំវិញពិភពលោកដើម្បីពិភាក្សា និងធ្វើការឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៣
កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ កិច្ចពិភាក្សានេះសហការរៀបចំដោយ ខេមបូចា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា តាមរយៈអង្គការ FHI 360 ។ ប្រធានបទ៖ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើ និងសារពើភ័ណ្ឌព្រៃឈើ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច៖ https://forms.office.com/r/KE4wujru7M