Learning Platform Close

​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​ ២០២៣

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៨​ នៃ​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅ​ទីក្រុង​ក្យូ​តូ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២៣​។​ ប្រធានបទ​នៃ​វេទិកា​នេះ​គឺ​៖​ អ៊ីនធឺណិត​ដែល​យើង​ចង់បាន​ -​ ការ​ផ្តល់​អំណាច​ដល់​ប្រជាជន​ទាំងអស់​។​

ព្រឹត្តិការណ៍ផ្សេងទៀត

Geo for Good Summit

​វេទិកា​នេះ​សម្រាប់​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ អ្នក​សិក្សា​ស្រាវជ្រាវ​ វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ និង​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​មូលដ្ឋាន​ដែល​កំពុង​ប្រើប្រាស់​ (​ឬ​ចង់​រៀន​ប្រើប្រាស់​)​ ឧបករណ៍​គូស​ផែនទី​របស់​យើង​ (​ដូច​ជា​ Google​ Earth,​ Earth​ Engine,​ Environmental​ Insights​ Explorer,​ និង​ My​ Maps)​ សម្រាប់​និរន្តរភាព​នៃ​ភព​ផែនដី​ និង​ភាព​ធន់​របស់​មនុស្ស​ជុំវិញ​ពិភពលោក​។​ តាម​រយៈ​ការ​ចូលរួម​ក្នុង​វេទិកា​នេះ​ អ្នក​នឹង​មានឱកាស​សិក្សា​អំពី​បច្ចេកវិទ្យា​ផែនទី​របស់​យើង​ ទទួល​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយ​បំផុត​ និង​ស្វែង​យល់​ពី​របៀប​ដែល​អ្នក​ផ្សេង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​សម្រាប់​ផល​ប៉ះពាល់​។​ ​ថ្ងៃ​ផុតកំណត់​នៃ​ការ​ដាក់​ពាក្យ​ដើម្បី​ចូលរួម​វេទិកា​ដោយ​ផ្ទាល់​បាន​កន្លង​ផុត​ទៅ​ហើយ​។​ ប្រសិនបើ​អ្នក​បាន​ដាក់​ពាក្យសុំ​ចូលរួម​រួច​ហើយ​ អ្នក​នឹង​ត្រូវ​បាន​ជូនដំណឹង​អំពី​ការ​សម្រេចចិត្ត​ដាក់​ពាក្យ​របស់​អ្នក​ត្រឹម​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២៣​។​

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១

  • ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥
  • មួយថ្ងៃពេញ
  • ទីក្រុងភ្នំពេញ

ក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ចូលរួមសហការ និងតាំងបង្ហាញផលិផល និងស្នាដៃបច្ចេកវិទ្យាក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។ ចុះឈ្មោះទីនេះ៖ https://edtechcambodia.org/register/

កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២

កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងាររបស់ខ្លួន។ ខេមបូចា សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈអង្គការ FHI360 រៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី២ ក្រោមប្រធានបទស្តីពី “ ឥណទានកាបូន”។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមអោយបានត្រឹមថ្ងៃចន្ទ័ ទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចhttps://forms.office.com/r/4hHJbxzmxJ