វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
១.លើកកម្ពស់ការយល់ដឹងរបស់សមាជិកទាក់ទងនឹងសន្តិសុខសាយប័រ ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។
២.បង្កើនការយល់ដឹងអំពីទិន្នន័យ ស្តង់ដារទិន្នន័យ និងទស្សនីយកម្មទិន្នន័យ។
ព្រឹត្តិការណ៍ផ្សេងទៀត
កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ២០២៤-២០២៥
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជ្រើសរើសបេក្ខជនសម្រាប់កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំសិក្សា២០២៤-២០២៥ ។ កម្មវិធីអាហារូបករណ៍នេះនឹងផ្តល់ឱកាសឱ្យអ្នកជំនាញកម្រិតមធ្យមទៅកាន់សហរដ្ឋអាមេរិកដើម្បីសិក្សា និងពង្រឹងវិជ្ជាជីវៈមួយឆ្នាំពេញ។ ចំនួនអាហារូបករណ៍ដែលផ្តល់ឱ្យក្រោមកម្មវិធីអាហារូបករណ៍ Humphrey គឺអាស្រ័យលើមូលនិធិ។ ទម្រង់ពាក្យស្នើសុំមាននៅលើគេហទំព័រ IIE៖ https://apply.iie.org/huberthhumphrey ថ្ងៃផុតកំណត់ក្នុងការដាក់ស្នើកម្មវិធីអនឡាញគឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បេក្ខជនដែលមិនមានលទ្ធភាពចូលទៅកាន់កម្មវិធីអនឡាញ អាចទាក់ទងផ្នែកកិច្ចការសាធារណៈតាមរយៈលេខ ០២៣ ៧២៨ ២៤៨ ឬអ៊ីមែល៖ PASExchanges@state.gov សម្រាប់ព័ត៌មានអំពីកម្មវិធីនេះ។
Geo for Good Summit
វេទិកានេះសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ (ឬចង់រៀនប្រើប្រាស់) ឧបករណ៍គូសផែនទីរបស់យើង (ដូចជា Google Earth, Earth Engine, Environmental Insights Explorer, និង My Maps) សម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈការចូលរួមក្នុងវេទិកានេះ អ្នកនឹងមានឱកាសសិក្សាអំពីបច្ចេកវិទ្យាផែនទីរបស់យើង ទទួលព័ត៌មានថ្មីៗចុងក្រោយបំផុត និងស្វែងយល់ពីរបៀបដែលអ្នកផ្សេងកំពុងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់ផលប៉ះពាល់។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យដើម្បីចូលរួមវេទិកាដោយផ្ទាល់បានកន្លងផុតទៅហើយ។ ប្រសិនបើអ្នកបានដាក់ពាក្យសុំចូលរួមរួចហើយ អ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដាក់ពាក្យរបស់អ្នកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១
ក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ចូលរួមសហការ និងតាំងបង្ហាញផលិផល និងស្នាដៃបច្ចេកវិទ្យាក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១។ ចុះឈ្មោះទីនេះ៖ https://edtechcambodia.org/register/