
ICANN ចង់ឮពីនិស្សិតសាកលវិទ្យាល័យក្នុងតំបន់ដែលចាប់អារម្មណ៍លើអនាគតនៃអ៊ីនធឺណិត និងចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ ICANN81។ ICANN81 គ្រោងនឹងប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ប្រសិនបើ ICANN81 ត្រូវបានប្រារព្ធឡើងជាកិច្ចប្រជុំអនឡាញ សកម្មភាពកម្មវិធី NextGen@ICANN ទាំងអស់នឹងត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត។
ប្រសិនបើអ្នកជានិស្សិតថ្នាក់បរិញ្ញាបត្រ បញ្ចប់ការសិក្សា ឬបណ្ឌិតដែលមានអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំ ហើយកំពុងរស់នៅ និងសិក្សានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកអាចមានសិទ្ធិចូលរួមកម្មវិធី NextGen@ICANN ។
កម្មវិធី NextGen@ICANN នឹងនៅតែបើករហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។ បេក្ខជនជោគជ័យនឹងត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នៅលើគេហទំព័រ ICANN។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី NextGen តម្រូវការសិទ្ធិទទួលបាន លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស និងដំណើរការកម្មវិធីជាមួយនឹងកាលបរិច្ឆេទផុតកំណត់ សូមចុចទីនេះ។
ការដាក់ពាក្យ
សូមចុចត្រង់នេះ ដើម្បីដាក់ពាក្យទៅកាន់កម្មវិធី ICANN81 NextGen@ICANN។
ព្រឹត្តិការណ៍ផ្សេងទៀត
Tech Salon #11: មូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយដោយប្រើប្រាស់ឧបករណ៍ Canva
កម្មវិធី Tech Salon #11 នឹងពិភាក្សាគ្នាអំពីមូលដ្ឋាគ្រឹះនៃការរចនាខិតបណ្ណផ្សព្វផ្សាយសម្រាប់អង្គការសង្គមស៊ីវិលធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គមដោយប្រើប្រាស់ឧបករណ៍ Canva។ ចុះឈ្មោះជាមុន https://forms.gle/CDzyvfkSko8yzv2w5
ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការមូលនិធិអាស៊ី (TAF) នឹងរៀបចំទិវាទិន្នន័យបើកទូលាយ (ODD) នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើ \"ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នា។\" ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០២៤ នឹងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីក្តីកង្វល់ និងចែករំលែកបទពិសោធន៍របស់ពួកគេ ព្រមទាំងឱកាសចូលមកពិភាក្សាអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា។ សកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញពីអ្នកជំនាញទិន្នន័យបើកទូលាយ និងកម្មវិធី Hackathons អាចបំភ្លឺចំណេះដឹងរបស់ក្រុមងាយរងគ្រោះអំពីទិន្នន័យបើកទូលាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ពន្លកចំនេះ៖ ទិន្នន័យ និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា របស់មូលនិធិអាស៊ី។ សូមកុំខកខានឱកាសនេះក្នុងបង្កើតបណ្តាញជាមួយអ្នកចូលចិត្តទិន្នន័យបើកទូលាយផ្សេងទៀត រៀនជំនាញថ្មីៗ និងរួមចំណែកដល់ពិភពលោកដែលកាន់តែបើកទូលាយ និងបរិយាបន្ន។ ជនមានពិការភាពគ្រប់រួបត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ កម្មវិធី៖ ភាសាអង់គ្លេស និង ភាសាខ្មែរ ចុះឈ្មោះឥឡូវនេះ៖ http://tinyurl.com/m78knss7
វេទិកា Geo for Good Summit សិង្ហបុរី ២០២៥
Geo for Good Summit គឺសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ Google Earth Engine និងឧបករណ៍ភូមិសាស្ត្រផ្សេងទៀតសម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្ស។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូល អ្នកនឹងមានឱកាសដើម្បីរៀន និងចែករំលែកអំពីភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសចុងក្រោយបង្អស់ក្នុងនិរន្តរភាព ស្វែងយល់ពីដំណោះស្រាយភូមិសាស្ត្រដែលគាំទ្ររបស់ Google និង hack ជាមួយគ្នា។ ពេលវេលា៖ ថ្ងៃ ៨-១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លែង៖ Google សិង្ហបុរី តម្លៃ៖ ឥតគិតថ្លៃ។ អ្នកចូលរួមត្រូវបានរំពឹងថានឹងរ៉ាប់រងការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។ របៀបចូលរួម៖ ដោយសារកន្លែងមានកំណត់នៅកន្លែងរៀបចំ បេក្ខជនដែលចាប់អារម្មណ៍នឹងត្រូវដាក់ពាក្យ (និងត្រូវបានទទួលយក) ដើម្បីចូលរួម។ អ្នកដាក់ពាក្យត្រូវតែបង្ហាញពីរបៀបដែលការងាររបស់ពួកគេនាំទៅរកនិរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។