- Learning Platform
- ប្លក់
- កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។
គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។



រឿងរ៉ាវផ្សេងទៀត
វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី "ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន" ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានចំនួន ១៤នាក់ (ស្ត្រី ២នាក់) មកពីទីកន្លែងផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ ក្រចេះ សៀមរាប បាត់ដំបង ស្ទឹងត្រែង និងមណ្ឌលគិរី។ ជាមួយនឹងវគ្គបណ្តុះបណ្តាល "ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន" សិក្ខាកាមអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរការរាយការណ៍ព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានសមត្ថភាពក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿង ដែលទាក់ទាញទស្សនិកជន និងបង្ហាញសាច់រឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកគួរឱ្យទាក់ទាញ និងអាចយល់បានយ៉ាងងាយស្រួល។ វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះផ្តោតសំខាន់អំពីការស្វែងយល់អំពីទិន្នន័យ គោលការណ៍ទស្សនីយកម្មទិន្នន័យ គោលការណ៍រចនាក្រាហ្វ និងសេចក្ដីណែនាំអំពី Datawrapper។ ទោះបីជាមានឧបសគ្គនៃពេលវេលាក៏ដោយ អ្នកសារព័ត៌មានដែលចូលរួមបានបង្ហាញពីការសម្របខ្លួន និងភាពអត់ធ្មត់ដ៏គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យដោយជោគជ័យ និងអាចបញ្ចូលវាទៅក្នុងសាច់រឿង។ សិក្ខាកាមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដ៏សក្តិសមក្នុងការរៀនពីឧបករណ៍ថ្មី និងគំនិតជុំវិញវា។ ការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យអន្តរកម្មចំនួន ១៤ ផ្សេងៗគ្នាដោយប្រើប្រាស់ Datawrapper។ យើងទទួលស្គាល់ថា ទស្សនីយកម្មរបស់ពួកគេប្រហែលជាមិនទាន់ត្រូវបានចាត់ទុកថាជំនាញនៅឡើយទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថាពួកគេបានទទួលការយល់ដឹងជាមូលដ្ឋានពីរបៀបបង្កើតទស្សនីយកម្មទិន្នន័យដែលអាចលើកកម្ពស់ខ្លឹមសារអត្ថបទព័ត៌មានរបស់ពួកគេមួយកម្រិតទៀត។ ជាងនេះទៅទៀត វាកត់សម្គាល់ថា ភាគច្រើននៃអ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែមទៀត។ ពួកគេចង់ឱ្យវគ្គបណ្តុះបណ្តាលនេះមានរយៈពេលវែងជាងមុន ហើយនៅតែសាទរចំពោះការបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ និងវិធីសាស្ត្រធ្វើទស្សនីយកម្មថ្មីៗ។ ចំណាប់អារម្មណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់នូវខ្លឹមសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ដល់សាធារណជន។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
- ការទទួលបានព័ត៌មានវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ
- ៤ ខែតុលា ឆ្នាំ ២០២៣
- 2336
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិ
- ២៧ ខែកញ្ញា ឆ្នាំ ២០២២
- 1748
សក្ខីកម្ម៖ ចំណាប់អារម្មណ៍យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ
តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា! សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។
- ការទទួលបានព័ត៌មានជនជាតិភាគតិច និងជនជាតិដើមភាគតិចរឿងរ៉ាវជោគជ័យសារព័ត៌មាន
- ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២
- 2839